អដ្ឋកថាយសោជសូត្រ

ក្បាលទី 35 · ទំព័រ 393

យសោជសូត្រទី ៣ មានវិនិច្ឆ័យដូចតទៅនេះ បទថា យសោជោ ក្នុងពាក្យថា យសោជប្បមុខានិ នេះ ជាឈ្មោះនៃព្រះថេរៈនោះ ។ ភិក្ខុ ៥០០ រូបនោះ លោកពោលថា មានយស ោជភិក្ខុជាប្រធាន ព្រោះបួសធ្វើព្រះយសោជៈឲ្យជាប្រធាន និងព្រោះត ្រាច់ទៅជាមួយគ្នា ។ ភិក្ខុទាំងនោះ មានការប្រកបបុញ្ញកម្មក្នុងកាលមុន ដូចតទៅនេះ បានឮថា ក្នុងអតីតកាល ក្នុងសាសនារបស់ព្រះកស្សបទសពល មាន ភិក្ខុនៅព្រៃមួយរូបនៅក្នុងកុដិប្រក់ដោយស្លឹកឈើ កសាងត្រង់ថ្មដា ក្នុងព្រៃ ។ សម័យនោះ ចោរ ៥០០ ធ្វើការប្លន់អ្នកស្រុកជាដើមចិញ្ចឹមជីវិត ដោយ ចោរកម្ម កាលធ្វើចោរកម្ម ត្រូវពួកមនុស្សក្នុងជនបទ នាំគ្នាដេញតាម គេច ចូលទៅកាន់ព្រៃ មិនឃើញអ្វីក្នុងទីនោះ ទោះជាព្រៃស្តុក ឬទីគប្បីអាស្រ័យ ឃើញភិក្ខុនោះអង្គុយលើផ្ទាំងថ្ម ក្នុងទីមិនឆ្ងាយ ទើបថ្វាយបង្គំ ប្រាប់រឿង នោះ អង្វរថា សូមលោកម្ចាស់ជាទីពឹងដល់ពួកខ្ញុំចុះ ។ ព្រះថេរៈពោលថា ទីពឹងដទៃដូចជាសីល របស់ពួកអ្នកមិនមាន ចូរសមាទានសីល ៥ ទាំងអស់ គ្នាចុះ ។ ចោរទាំងនោះទទួលពាក្យរបស់លោកហើយ ទទួលសីល ។ ព្រះថេរៈពោលថា អ្នកតាំងនៅក្នុងសីលហើយ សូម្បីជីវិតរបស់ខ្លួនវិនាស ទៅ ក៏កុំខឹងក្រោធ ដូច្នេះហើយ ទើបប្រាប់វិធីឧបមាដោយរណា ។ ចោរ ទាំងនោះទទួលថា សាធុ ។ លំដាប់នោះ អ្នកជនបទទាំងនោះ ទៅកាន់ទីនោះ រកមើលក្នុងទីផ្សេងៗ ជួបពួកចោរទាំងនោះ ក៏សម្លាប់ទាំងអស់ ចោរទាំងនោះ មិនបានធ្វើត្រឹមតែការអាក់អន់ក្នុងជនទាំងនោះ មិនបានដាច់សីល ស្លាប់ ទៅកើតក្នុងទេវលោកជាន់កាមាវចរ ។ មេចោរជាជាប្រធាន បានជាទេវបុត្រ ជាប្រធាន ឯចោរដទៃក្រៅអំពីនោះ បានជាបរិវាររបស់ទេវបុត្រ ដែលជា ប្រធាននោះឯង ។