សារិបុត្តសូត្រ

ក្បាលទី 35 · ទំព័រ 410

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះឯង ព្រះសារីបុត្តដ៏មានអាយុ អង្គុយពែនភ្នែន តម្រង់កាយ ផ្ចង់ ស្មារតីឆ្ពោះមុខទៅរកកម្មដ្ឋាន ក្នុងទីជិតនៃព្រះមានព្រះភាគ ។ ព្រះមានព្រះភាគ ទ្រង់ទតឃើញព្រះសារីបុត្តដ៏មានអាយុ អង្គុយពែនភ្នែន តម្រង់កាយ ផ្ចង់ ស្មារតីឆ្ពោះមុខទៅរកកម្មដ្ឋាន ក្នុងទីជិតនៃព្រះអង្គ ។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់នូវសេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា ភ្នំជាវិការនៃថ្ម មិនកម្រើកញាប់ញ័រ តាំងនៅស៊ប់ យ៉ាងណា ភិក្ខុដែលអស់មោហៈហើយ រមែងមិនញាប់ញ័រ ដូចភ្នំយ៉ាងនោះ ដែរ ។ សូត្រទី ៤ ។