អដ្ឋកថាសារិបុត្តសូត្រ
សារិបុត្តសូត្រទី ៤ មានវិនិច្ឆ័យដូចតទៅនេះ បទថា បរិមុខំ សតឹ ឧបដ្ឋបេត្វា សេចក្តីថា តាំងសតិ ឲ្យមានមុខចំពោះអារម្មណ៍ គឺតាំងសតិក្នុងទីចំពោះមុខ ។ ពិតហើយ ព្រះមាន ព្រះភាគត្រាស់ក្នុងវិភង្គថា ការរពឫក ការនឹកឃើញ ។ បេ ។ សេចក្តីរពឫក ត្រូវណា នេះហៅថា សតិ សតិនេះ ដែលបុគ្គលតម្កល់ទុកហើយ តាំងទុក ល្អហើយ ត្រង់ទីបំផុតនៃច្រមុះក្តី ត្រង់និមិត្តនៃមាត់ក្តី ព្រោះហេតុនោះ ទើប ពោលថា តម្កល់សតិឲ្យមានមុខឆ្ពោះទៅរក ( កម្មដ្ឋាន ) ។ ដោយហេតុនោះ ទើបលោកពោលថា បរិមុខំ សតឹ ឧបដ្ឋបេត្វា ។ ម្យ៉ាងទៀត បទថា បរិម ានអត្ថថា កំណត់ ។ បទថា មុខំ មានអត្ថថា នាំចេញ ។ បទថា សតិមា នអត្ថថា ប្រាកដ ។ ដោយហេតុនេះ ទើបលោកពោលថា បរិមុខំ សតឹ ។ ក្នុងទីនេះ គប្បីជ្រាបអត្ថដោយន័យដូចពោលហើយ ក្នុងបដិសម្ភិទា ដោយ ប្រការដូច្នេះ ។ ក្នុងសេចក្តីនោះ មានសេចក្តីសង្ខេបដូចតទៅនេះ បទថា និយ្យានំ ក្នុងបទថា បរិគ្គហិតនិយ្យានសតឹ កត្វា ( បរិគ្គហិត ប្រែថា កំណត់ ជាអត្ថរបស់ បរិ សព្ទ ពាក្យថា និយ្យាន ប្រែថា នាំចេញ ជាអត្ថ របស់សព្ទថា មុខំ ) នេះ គប្បីឃើញអារម្មណ៍ដែលសតិឈមចុះ ។ ក្នុង សេចក្តីនេះ សេចក្តីខាងដើម និងសេចក្តីខាងចុង គប្បីឃើញសតិគ្រប់គ្រង នូវអារម្មណ៍បានទាំងអស់ ក្រៅអំពីនោះ គប្បីឃើញការប្រមូលចំណែកខាង ដើមរបស់សមាបត្តិ ។ ម្យ៉ាងទៀត ឈាន លោកហៅថា សតិ ដោយលើក សតិឡើងជាប្រធាន ដូចក្នុងប្រយោគជាដើមថា យេ កាយគតាសតឹ បរិភុញ្ជន្តិ ភិក្ខុណាបរិភោគកាយគតាសតិ ។ សួរថា ឈាននោះដូចម្តេច ឆ្លើយ ថា បានដល់ ឈានដែលសម្បយុត្តដោយអរហត្តផល ដែលធ្វើរូបាវចរចតុត្ថជ្ឈានឲ្យជាបាទ ហើយទើបចូល ។