កោលិតសូត្រ
ក្បាលទី 35 · ទំព័រ 414
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះឯង ព្រះមហាមោគ្គល្លានដ៏មានអាយុ អង្គុយពែនភ្នែន ក្នុងទីជិត នៃព្រះមានព្រះភាគ ហើយតម្រង់កាយ មានកាយគតាសតិតម្កល់ស៊ប់ក្នុង សន្តាន ។ ព្រះមានព្រះភាគ ទ្រង់ទតឃើញព្រះមហាមោគ្គល្លានដ៏មានអាយុ អង្គុយពែនភ្នែន តម្រង់កាយ មានកាយគតាសតិតម្កល់ស៊ប់ក្នុងសន្តាន ក្នុង ទីជិតនៃព្រះអង្គ ។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់នូវសេចក្តីនុ៎ះ ហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា ភិក្ខុតាំងស៊ប់នូវកាយគតាសតិ ហើយបានសង្រួម ក្នុងទ្វារទាំង ៦ ដែលជាហេតុនៃផស្សៈ មានចិត្តតាំងមាំជានិច្ច គប្បីដឹងព្រះនិព្វាន ចំពោះខ្លួន ។ សូត្រទី ៥ ។