មហាកស្សបសូត្រ

ក្បាលទី 35 · ទំព័រ 428

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ ។ សម័យ នោះឯង ព្រះមហាកស្សបៈដ៏មានអាយុ នៅក្នុងបិប្ផលិគុហា អង្គុយដោយ ភ្នែនតែមួយ ចូលសមាធិណាមួយ អស់ ៧ ថ្ងៃ លុះកន្លង ៧ ថ្ងៃនោះហើយ ព្រះមហាកស្សបៈដ៏មានអាយុ ក៏ចេញអំពីសមាធិនោះ ។ កាលដែលព្រះមហា កស្សបៈដ៏មានអាយុ ចេញអំពីសមាធិនោះហើយ មានសេចក្តីត្រិះរិះ យ៉ាងនេះ បើដូច្នោះ គួរតែអាត្មាអញចូលទៅបិណ្ឌបាត ឯក្រុងរាជគ្រឹះចុះ ។ សម័យនោះឯង ពួកទេវតាចំនួន ៥០០ អង្គ ដល់នូវការខ្វល់ខ្វាយ ដើម្បី ប្រគេនបិណ្ឌបាតចំពោះព្រះមហាកស្សបៈដ៏មានអាយុ ។ លំដាប់នោះ ព្រះមហា កស្សបៈដ៏មានអាយុ ហាមឃាត់ពួកទេវតាទាំង ៥០០ អង្គនោះហើយ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅ បិណ្ឌបាត ឯក្រុងរាជគ្រឹះ ។ សម័យនោះឯង សក្កៈជាធំជាងពួកទេវតា មានប្រាថ្នាដើម្បី ប្រគេនបិណ្ឌបាត ចំពោះមហាកស្សបៈដ៏មានអាយុ បាននិម្មិតភេទខ្លួនជាជាង តម្បាញ កំពុងត្បាញ់នូវតម្បាញ ។ ឯអសុរកញ្ញាឈ្មោះសុជាតា ក៏ការ អម្បោះឲ្យពេញខ្នារ ។ គ្រានោះ ព្រះមហាកស្សបៈដ៏មានអាយុ កំពុងត្រាច់ បិណ្ឌបាតសព្វច្រក ក្នុងក្រុងរាជគ្រឹះ បានចូលទៅកាន់លំនៅរបស់ទេវរាជ ឈ្មោះសក្កៈ ជាធំជាងពួកទេវតា ។ សក្កៈជាធំជាងពួកទេវតា បានឃើញ ព្រះមហាកស្សបៈដ៏មានអាយុ កំពុងតែនិមន្តមកអំពីចម្ងាយ លុះបានឃើញ ហើយ ក៏ចេញអំពីផ្ទះទៅ ទទួលយកបាត្រអំពីព្រះហស្ត ចូលទៅកាន់ផ្ទះ ដួសបាយអំពីឆ្នាំង ដាក់ឲ្យពេញបាត្រ រួចប្រគេន ចំពោះព្រះមហាកស្សបៈ ដ៏មានអាយុ ។ បិណ្ឌបាតនោះ មានសម្លច្រើនមុខ មានម្ហូបក្រៀមច្រើនមុខ ។