អដ្ឋកថាមហាកស្សបសូត្រ

ក្បាលទី 35 · ទំព័រ 430

មហាកស្សបសូត្រទី ៧ មានវិនិច្ឆ័យដូចតទៅនេះ ក្នុងពាក្យថា សត្តាហំ ឯកបល្លង្កេន និសិន្នោ អញ្ញតរំ សមាធឹ សមាបជ្ជិត្វា នេះ ជាបឋម កេចិអាចារ្យពោលថា សមាធិដែលសម្បយុត្ត ដោយអរហត្តផល លោកបំណងយកថា សមាធិណាមួយ ក្នុងសូត្រនេះ ។ ព្រះមហាកស្សបៈនោះ ចូលសមាធិនោះច្រើន ដើម្បីនៅជាសុខ ក្នុងបច្ចុប្បន្ន នឹងអាចនៅសម្ងំអស់ ៧ ថ្ងៃ ដោយផលសមាបត្តិ ។ ពិតហើយ ព្រះមាន ព្រះភាគ ទ្រង់ស្ថាបនាលោកទុកក្នុងឋានៈស្មើជាមួយព្រះអង្គ ក្នុងឧត្តរិមនុស្សធម៌ មានអនុបុព្វវិហារ ៩ និងអភិញ្ញា ៦ ជាដើម ដោយន័យក្នុងសំយុត្តនិកាយ និទានវគ្គជាដើមថា ម្នាលភិក្ខុទាំងឡាយ តថាគត ប្រាថ្នាដរាបណា ក៏ស្ងប់ស្ងាត់ចាកកាមទាំងឡាយ ស្ងប់ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ចូលកាន់ បឋមជ្ឈាន ។ បេ ។ ម្នាលភិក្ខុទាំងឡាយ តថាគត ប្រាថ្នាដរាបណា ក៏ បាននូវឥទ្ធិវិធៈជាច្រើនបែប ។ បេ ។ ធ្វើអំណាចឲ្យប្រព្រឹត្តដោយកាយ រហូតដល់ ព្រហ្មលោកនាយដរាបនោះដែរ ។ ក្នុងទីនេះ មិនគួរពោលថា កាលបើ ដូច្នោះ ព្រះថេរៈគប្បីធ្វើសូម្បីយមកប្បាដិហារ្យបាន ព្រោះលោកបំណងយក ឈានជាដើម ដែលទួទៅដល់សាវ័កបុណ្ណោះ ។ ឯបុរាណាចារ្យពោលថា បទថា អញ្ញតរំ សមាធឹ សមាបជ្ជិត្វា បាន ដល់ ចូលនិរោធសមាបត្តិ ។ សួរថា សេចក្តីនេះដូចម្តេច ទើបនិរោធសមាបត្តិ លោកពោលថា សមាធិ ។ ឆ្លើយថា ព្រោះអត្ថថា តាំងមាំ ។ អត្ថថា ការតាំង មាំនេះ គឺអ្វី គឺព្រោះនិរោធសមាបត្តិ ជាគុណធម៌មិនញាប់ញ័រ ដោយ ធម៌ដែលជាសត្រូវ ព្រោះជាធម៌ដែលគប្បីតាំងមាំដោយប្រពៃ គឺព្រះអរហន្ត ឬព្រះអនាគាមី ដែលដល់នូវការជំនាញក្នុងឋានៈដែលពោលហើយ បំណង យ៉ាងនោះ គប្បីតាំងមាំ ការមិនប្រព្រឹត្តទៅ ( គឺនិរោធសមាបត្តិ ) ដោយ ប្រពៃនោះឯង នៃការប