អដ្ឋកថាបិណ្ឌបាតសូត្រ

ក្បាលទី 35 · ទំព័រ 446

បិណ្ឌបាតសូត្រទី ៨ មានវិនិច្ឆ័យដូចតទៅនេះ បទថា បច្ឆាភត្តំ សេចក្តីថា ពេលខាងក្នុងថ្ងៃត្រង់របស់ភិក្ខុ ដែលសមាទានឯកាសនិកង្គធុតង្គ និងខលុបច្ឆាភត្តិធុតង្គ ដែលឆាន់អាហារ ព្រឹកហើយ ក៏បច្ឆាភត្តដូចគ្នា ។ តែក្នុងទីនេះ ខាងក្រោយអំពីឆាន់អាហារតាម ប្រក្រតីនោះឯង គប្បីជ្រាបថា ជាបច្ឆាភត្តិ ។ បទថា បិណ្ឌបត់ប្បដិក្កន្តានំ សេចក្តីថា បុគ្គលត្រឡប់អំពីបិណ្ឌបាត គឺត្រឡប់អំពីស្វែងរកបិណ្ឌបាតហើយត្រ ឡប់ពីបិណ្ឌបាតហើយនោះ ដោយធ្វើភត្តកិច្ចឲ្យសម្រេច ។ បទថា ករេរិ ក្នុងបទថា ករេរិមណ្ឌលមាឡេ ជាឈ្មោះរបស់ដើមថ្ងាន់ ។ បានឮថា ដើម ថ្ងាន់នោះ នៅខាងក្នុងរវាងមណ្ឌប និងព្រះគន្ធកុដិ ដោយហេតុនោះ សូម្បី ព្រះគន្ធកុដិ ក៏លោកហៅថា ករេរិកុដិកា ។ មណ្ឌបក្តី សាលាក្តី លោក ហៅថា ករេរិមណ្ឌលមាឡ គឺរោងមូលជិតដើមថ្ងាន់ ។ ព្រោះហេតុអ្វី ក្នុង រោងមូល ពោល គឺសាលាសម្រាប់អង្គុយដែលសាងទុកមិនឆ្ងាយអំពីដើម ថ្ងាន់នោះ ។ អាចារ្យពួកខ្លះ ពោលដល់ដំបូលដែលប្រក់ដោយស្មៅ និងស្លឹកឈើ ភ្លៀងមិនលិច ថាជារោងមូល ។ អាចារ្យមួយពួកទៀតពោលថា មណ្ឌប ដែលប្រក់ដោយវល្លិ មានវល្លិអតិមុត្តកជាដើម ឈ្មោះថា រោងមូល ។ បទថា កាលេន កាលំ បានដល់ ក្នុងរវាង ម្តងម្កាល អធិប្បាយថា ក្នុង សម័យនោះៗ ។ បទថា មនាបិកេ ប្រែថា គួរជាទីត្រេកអរ អធិប្បាយថា បិយរូបដែលគួរប្រាថ្នា ។ ភាពជាឥដ្ឋារម្មណ៍ និងអនិដ្ឋារម្មណ៍ គប្បីកាន់យក ដោយអំណាចបុគ្គល និងដោយអំណាចទ្វារ ។ ពិតហើយ ភាពជាឥដ្ឋារម្មណ៍ និងអនិដ្ឋារម្មណ៍នោះ គេសន្មតថា ជាវត្ថុគួរប្រាថ្នារបស់បុគ្គលពួកខ្លះ មិនគួរ ប្រាថ្នារបស់បុគ្គលពួកខ្លះ សន្មតថា មិនគួរប្រាថ្នារបស់បុគ្គលពួកខ្លះ គួរប្រាថ្នា របស់ប