មេឃិយសូត្រ
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅទៀបចាលិកបព៌ត ជិតក្រុងចាលិកា ។ សម័យនោះឯង ព្រះ មេឃិយៈដ៏មានអាយុ ជាអ្នកបម្រើព្រះមានព្រះភាគ ។ គ្រានោះ ព្រះមេឃិយៈ ដ៏មានអាយុ បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំ ព្រះមានព្រះភាគ រួចស្ថិតនៅក្នុងទីសមគួរ ។ លុះព្រះមេឃិយៈដ៏មានអាយុ ស្ថិតនៅក្នុងទីសមគួរហើយ ក៏បានក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រ ព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គចង់ចូលទៅបិណ្ឌបាត ក្នុងជន្តុគ្រាម ។ ព្រះមាន ព្រះភាគ ទ្រង់ត្រាស់ថា ម្នាលមេឃិយៈ អ្នកចូរសម្គាល់នូវកាលដែលគួរនឹង ទៅ ក្នុងកាលឥឡូវនេះចុះ ។ លំដាប់នោះ ព្រះមេឃិយៈដ៏មានអាយុ ស្លៀក ស្បង់ប្រដាប់បាត្រចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅបិណ្ឌបាតឯជន្តុគ្រាម ។ លុះត្រាច់ទៅបិណ្ឌបាត ក្នុងជន្តុគ្រាម រួចត្រឡប់មកអំពីបិណ្ឌបាត ក្នុងវេលា ខាងក្រោយភត្តវិញហើយ ចូលទៅឯឆ្នេរស្ទឹងកិមិកាឡា លុះចូលទៅដល់ ហើយ ក៏ដើរទៅដើរមក សម្រាកស្មងប្របឆ្នេរស្ទឹងកិមិកាឡា បានឃើញព្រៃ ស្វាយគួរជាទីជ្រះថ្លា គួររីករាយ លុះព្រះមេឃិយៈដ៏មានអាយុ បានឃើញ ហើយ ក៏មានសេចក្តីត្រិះរិះថា ឱហ្ន៎ ព្រៃស្វាយនេះ គួរជាទីជ្រះថ្លា គួររីករាយ ឱហ្ន៎ ព្រៃស្វាយនេះ សមគួរដល់ការព្យាយាម របស់កុលបុត្តអ្នកត្រូវការ ដោយព្យាយាម ប្រសិនបើព្រះមានព្រះភាគ ទ្រង់អនុញ្ញាត្តដល់អាត្មាអញ គួរអាត្មាអញមកឯព្រៃស្វាយនេះ ដើម្បីប្រកបព្យាយាម ។ លំដាប់នោះ ព្រះ មេឃិយៈដ៏មានអាយុ បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ ។ លុះព្រះមេឃិយៈដ៏មាន អាយុ អង្គុយក្នុងទីសមគួរហើយ ទើបក្រាបទូលព្រះមានព