អធិប្បាយពាក្យថា បាតិមោក្ខ

ក្បាលទី 35 · ទំព័រ 499

បណ្តាបទទាំងនោះ បទថា បតិមោក្ខំ បានដល់ សីលក្នុងសិក្ខាបទ ។ ពិតហើយ សីលក្នុងសិក្ខាបទនោះ ឈ្មោះថា បតិមោក្ខ ព្រោះអត្ថថា ធ្វើ បុគ្គលដែលព្យាយាមរក្សាសីលសិក្ខាបទនោះឲ្យផុតចាកទុក្ខ មានទុក្ខក្នុងអបាយ ជាដើម ។ ការរាំង ឈ្មោះថា សំវរ បានដល់ ការមិនកន្លងល្មើសតាមកាយ និងវាចា ។ សំវរ គឺបាតិមោក្ខ ឈ្មោះថា បតិមោក្ខសំវរ ។ ភិក្ខុដែល សង្រួម គឺមានកាយ និងវាចាបិទដោយបាតិមោក្ខសំវរៈនោះ ទើបឈ្មោះថា សង្រួមដោយបាតិមោក្ខសំវរៈ នេះជាការសម្តែងភាវៈដែលភិក្ខុនោះតាំងនៅក្នុង សីលនោះ ។ បទថា វិហរតិ ជាបទសម្តែងភាវៈដែលភិក្ខុដល់ព្រម ដោយការនៅដ៏សមគួរ ដោយបាតិមោក្ខសំវរៈនោះ ។ បទថា អាចារគោចរសម្បន្នោ ជាបទសម្តែងដល់ធម៌ដែលមានឧបការៈដល់បាតិមោក្ខសំវរៈ ថ្នាក់ទាប និងដល់សេចក្តីព្យាយាម ដើម្បីគុណវិសេសខាងលើ ។ បទថា អណុមត្តេសុ វជ្ជេសុ ភយទស្សាវី ជាបទសម្តែងភាវៈដែលភិក្ខុមិនឃ្លាតចាក បាតិមោក្ខសំវរសីលជាធម្មតា ។ បទថា សមាទាយ ជាបទសម្តែងការកាន់ យកសិក្ខាបទ ដោយមិនមានចំណែកសល់ ។ បទថា សិក្ខតិ ជាបទសម្តែង ភាវៈដែលភិក្ខុដល់ព្រមដោយការសិក្សា ។ បទថា សិក្ខាបទេសុ ជាបទ សម្តែងធម៌ដែលគួរសិក្សា ។ ម្យ៉ាងទៀត ឈ្មោះថា បតិ ព្រោះមានប្រក្រតីធ្លាក់ទៅក្នុងអបាយច្រើន ដង ព្រោះកិលេសខ្លាំងក្លា ព្រោះធ្វើសេចក្តីអាក្រក់បានងាយ និងព្រោះការធ្វើ បុណ្យបានលំបាក បានដល់ បុថុជ្ជន ។ ម្យ៉ាងទៀត ឈ្មោះថា បតិ ព្រោះត ្រូវកម្លាំងកម្មបន្សាត់ទៅក្នុងភពជាដើម ដោយភាវៈមិនទៀង និងមានប្រក្រតី ទៅដោយការវិលវល់ ដោយកំណត់មិនបាន ដូចប្រដាប់យោងទឹក ដូចឆ្នាំង យន្ត ។ ម្យ៉ាងទៀត ឈ្មោះថា បតិ ព្រោះមានប្រក្រតីធ្លាក់ទៅនៃអត្តភាព