អធិប្បាយកថាវត្ថុ ១០

ក្បាលទី 35 · ទំព័រ 507

ឥឡូវនេះ កាលនឹងសម្តែងហេតុ ជាគ្រឿងនាំមកនូវការនឿយណាយ ជាដើម ដែលជាកថាដុសខាត់កិលេស និងជាសប្បាយក្នុងការបើកចិត្ត ទើប ត្រាស់ពាក្យជាដើមថា ឯកន្តនិព្វិទាយ ដូច្នេះ ។ បណ្តាបទទាំងនោះ បទថា ឯកន្តនិព្វិទាយ បានដល់ ដើម្បីនឿយណាយ ចាកវដ្តទុក្ខដោយពិតនោះឯង ។ បទថា វិរាគាយ និរោធាយ បានដល់ ដើម្បីប្រាសចាកតម្រេក និងដើម្បីរម្លត់វដ្តទុក្ខនោះឯង ។ បទថា ឧបសមាយ បានដល់ ដើម្បីស្ងប់កិលេសទាំងពួង ។ បទថា អភិញ្ញាយ បានដល់ ដើម្បី ដឹងក្រៃលែងនូវធម៌ដែលគួរដឹងក្រៃលែងទាំងអស់ ។ បទថា សម្ពោធាយ បាន ដល់ ដើម្បីត្រាស់ដឹងមគ្គចិត្ត ៤ ។ បទថា និព្វានាយ បានដល់ ដើម្បីអនុបាទិសេសនិព្វានធាតុ ។ បណ្តាបទទាំងនោះ ត្រាស់វិបស្សនា ដោយ ៣ បទខាងដើម ។ ត្រាស់មគ្គដោយបទទាំង ២ ត្រាស់និព្វានដោយបទទាំង ២ លោកសម្តែងថា ឧត្តរិមនុស្សធម្មទាំងអស់នេះ ផ្តើមអំពីសមថៈ និងវិបស្សនា រហូតដល់និព្វានជាទីបំផុត រមែងកើតមានដល់បុគ្គលដែលបាននូវកថាវត្ថុ ១០ ។ ឥឡូវនេះ កាលទ្រង់ចែកកថានោះ ទើបត្រាស់ពាក្យជាដើមថា អប្បិច្ឆកថា ដូច្នេះ ។ កថាវត្ថុ ១០ បណ្តាបទទាំងនោះ បទថា អប្បិច្ឆោ ប្រែថា ជាអ្នកមិនប្រាថ្នា ។ កថា នៃអប្បិច្ឆនោះ ឈ្មោះថា អប្បិច្ឆកថា ឬកថាដែលទាក់ទងដោយភាពជាអ្នក ប្រាថ្នាតិច ឈ្មោះថា អប្បិច្ឆកថា ។ ក្នុងទីនេះ ពោលដោយអំណាចសេចក្តី ប្រាថ្នា មានបុគ្គល ៤ ពួក គឺ អត្រិច្ឆោ បុគ្គលប្រាថ្នាក្រៃលែងឡើងៗ ១ បបិច្ឆោ បុគ្គលប្រាថ្នាលាមក ១ មហិច្ឆោ បុគ្គលប្រាថ្នាច្រើន ១ អប្បិច្ឆោ បុគ្គលប្រាថ្នាតិច ១ ។ ក្នុងបុគ្គល ៤ ពួកនោះ បុគ្គលមិនឆ្អែតដោយលាភ តាមដែលខ្លួនបានមក ប្រាថ្នាក្រៃលែងឡើងៗ ឈ្មោះថា អត្រិច្ឆ ដែលលោក ពោលហើយក្នុងមិត្