ឧទ្ធតសូត្រ

ក្បាលទី 35 · ទំព័រ 528

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងសាលវនឱទ្យាន របស់មល្លក្សត្រិយ៍ ជាទីប្រព្រឹត្តចូលទៅជិត ក្រុងកុសិនារា ។ សម័យនោះឯង ពួកភិក្ខុច្រើនរូប នៅក្នុងតូបដែលគេធ្វើក្នុង ព្រៃ ក្នុងទីជិតព្រះមានព្រះភាគ ជាអ្នកមានចិត្តអណ្តែតអណ្តូង លើកកម្ពស់ មានចិត្តឃ្លេងឃ្លោង មានមាត់រឹង មានសម្តីផ្តេសផ្តាស ភ្លេចស្មារតី មិនដឹងខ្លួន មិនបានតាំងចិត្តមាំមួន មានចិត្តភ្ញាក់ផ្អើល មានឥន្ទ្រិយដ៏ប្រាកដ ( មិន សង្រួមឥន្ទ្រិយ ) ។ ព្រះមានព្រះភាគ ទ្រង់បានទតឃើញពួកភិក្ខុច្រើនរូប នោះ នៅក្នុងតូបដែលគេធ្វើក្នុងព្រៃ ក្នុងទីជិតព្រះអង្គ មានចិត្តអណ្តែតអណ្តូង ជាអ្នកលើកកម្ពស់ មានចិត្តឃ្លេងឃ្លោង មានមាត់រឹង មានសម្តីផ្តេសផ្តាស ភ្លេចស្មារតី មិនដឹងខ្លួន មិនបានតាំងចិត្តមាំមួន មានចិត្តភ្ញាក់ផ្អើល មាន ឥន្ទ្រិយដ៏ប្រាកដ ។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា បុគ្គលមានវិញ្ញាណកាយទាំង ៦ មិនរក្សាផង ជាមិច្ឆាទិដ្ឋិផង ដែលថីនមិទ្ធៈ គ្របសង្កត់ផង រមែងដល់នូវអំណាចនៃមារ ។ ព្រោះហេតុនោះ ភិក្ខុជាអ្នកមានចិត្តរក្សាហើយ មានសេចក្តីត្រិះរិះ ត្រូវជាអារម្មណ៍ មានសម្មាទិដ្ឋិប្រព្រឹត្តទៅក្នុងខាងមុខ ដឹងការកើតឡើង និងសូន្យទៅបាន គ្របសង្កត់នូវថីនៈ និងមិទ្ធៈហើយ គប្បីលះបង់គតិអាក្រក់ទាំងពួង ។ សូត្រទី ២ ។ ៥