អដ្ឋកថាគោបាលសូត្រ

ក្បាលទី 35 · ទំព័រ 537

គោបាលសូត្រទី ៣ មានវិនិច្ឆ័យដូចតទៅនេះ បទថា កោសលេសុ សេចក្តីថា ព្រះរាជកុមារអ្នកជនបទ ឈ្មោះថា កោសល ។ ជនបទមួយកន្លែងដែលជាលំនៅរបស់រាជកុមារ ទាំងនោះ ក៏ហៅថា កោសល ដូចគ្នា ។ ក្នុងកោសលជនបទនោះ ។ បទថា ចារិកំ ចរតិ បានដល់ យាងចារិកទៅក្នុងជនបទ ដោយយាងទៅមិនប្រញាប់ ប្រញាល់ ។ បទថា មហតា សេចក្តីថា ឈ្មោះថា ធំ ព្រោះធំដោយគុណ ខ្លះ ឈ្មោះថា ធំ ព្រោះធំដោយចំនួន ព្រោះកំណត់រាប់មិនបានខ្លះ ។ បទថា ភិក្ខុសង្ឃេន បានដល់ ដោយពួកសមណៈដែលស្មើគ្នាដោយទិដ្ឋិ និងសីល ។ បទថា សទ្ធឹ ប្រែថា ជាមួយគ្នា ។ បទថា មគ្គា ឱក្កម្ម ប្រែថា គេចចេញ អំពីផ្លូវ ។ បទថា អញ្ញតរំ រុក្ខមូលំ បានដល់ មូល ពោល គឺក្បែរដើមឈើ ធំ មានស្លឹកខេវោក្រាស់ មានម្លប់ត្រជាក់ ។ បទថា អញ្ញតរោ គោបលកោ សេចក្តីថា អ្នកឃ្វាលគោម្នាក់ឈ្មោះនន្ទ ។ បានឮថា នន្ទន ោះ ជាអ្នកស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគៈច្រើន រក្សាហ្វូងគោរបស់ អនាថបិណ្ឌិកសេដ្ឋី គេចពីការពិន័យរបស់ព្រះរាជា ដោយបន្លំជាអ្នកឃ្វាល គោ រក្សាទ្រព្យរបស់ខ្លួន ដូចកេណិយជដិលចៀសវាងការពិន័យ ដោយ បព្វជ្ជាភេទ ដូច្នោះ ។ គាត់កាន់យកបញ្ចគោរសតាមកាល មកកាន់សម្នាក់ របស់មហាសេដ្ឋី ហើយប្រគល់ឲ្យ រួចទៅកាន់សម្នាក់ព្រះសាស្តា ជួបព្រះ សាស្តា ស្តាប់ធម៌ អារាធនាព្រះសាស្តាដើម្បីយាងមកកាន់លំនៅរបស់ខ្លួន ។ ព្រះសាស្តា ទ្រង់រង់ចាំការចាស់ក្លានៃញាណរបស់គាត់នោះឯង ក្រោយមក ទ្រង់ចោមរោមដោយមហាភិក្ខុសង្ឃ យាងចារិកទៅក្នុងជនបទ ដឹងថា ឥឡូវនេះ គាត់មានញាណចាស់ក្លាហើយ ទើបយាងចុះអំពីផ្លូវ មិនឆ្ងាយអំពីទីលំនៅ របស់គាត់ គង់ប្រថាប់ត្រង់គល់ឈើមួយដើម រង់ចាំការមករបស់គាត់ ឯនន្ទដឹងថា ព្រះសាស្តាយាងចារិក