អដ្ឋកថាជុណ្ញសូត្រ
ជុណ្ហសូត្រទី ៤ មានវិនិច្ឆ័យដូចតទៅនេះ បទថា កបេតកន្ទរាយំ បានដល់ ក្នុងវិហារមានឈ្មោះយ៉ាង នោះ ។ បានឮថា ក្នុងកាលមុនសត្វព្រាបជាច្រើននៅក្នុងញកភ្នំនោះ ។ ដោយ ហេតុនោះ ទើបញកភ្នំនោះ គេហៅថា កបេតកន្ទរា ។ ខាងក្រោយ គេ សាងវិហារក្នុងទីនោះ ក៏នៅប្រាកដឈ្មោះថា កបោតកន្ទរានោះឯង ។ ដោយ ហេតុនោះ ទើបលោកពោលថា កបេតកន្ទរាយំ ។ ត្រង់វិហារនោះ ។ បទថា ជុណ្ញាយ រត្តិយា បានដល់ ក្នុងរាត្រីសុក្កបក្ខ ។ បទថា នវោរោបិតេហិ កេសេហិ បានដល់ មានសក់ដែលកោរមិនយូរ ពាក្យថា កេសេហិ នេះ ជាតតិយាវិភត្តិ ប្រើក្នុងលក្ខណៈឥត្ថម្ភូត ។ បទថា អព្ភោកាសេ បាន ដល់ ទីទួលកណ្តាលវាលដែលមិនមានគ្រឿងប្រក់ ឬគ្រឿងបាំង ។ ក្នុងព្រះថេរៈ ទាំងនោះ ព្រះសារីបុត្រមានពណ៌ដូចមាស ព្រះមហាមោគ្គល្លាន មាន ពណ៌ដូចផ្កាឧប្បលខៀវ ព្រះមហាថេរៈទាំង ២ អង្គនោះ ជាជាតិព្រាហ្មណ៍ ដោយចំពោះ សម្បូរដោយអភិនីហារអស់មួយអសង្ខេយ្យ និងមួយសែនកប្ប សម្រេចអភិញ្ញា ៦ និងបដិសម្ភិទា ៤ ជាព្រះខីណាស្រពធំ បាននូវសមាបត្តិ គ្រប់យ៉ាង ដល់ទីបំផុតនូវសាវកបារមីញាណ ៦៧ ប្រការ ធ្វើកបោតកន្ទរាវិហារមួយកន្លែង ឲ្យភ្លឺស្វាងរុងរឿង ដូចរាជសីហ៍ ២ នៅក្នុងគុហាមាស តែមួយ ដូចខ្លាធំ ២ ចុះកាន់ទីរលាស់កាយជាមួយគ្នា ដូចស្តេចដំរីឆទ្ទន្ត ២ ចូលកាន់ព្រៃសាលវ័ន ដែលមានផ្ការីកស្គុសស្គាយជាមួយគ្នា ដូចស្តេចគ្រុឌ ២ នៅក្នុងសិម្ពិលីវ័នជាមួយគ្នា ដូចស្តេចវេស្សវ័ណ ២ អង្គ ឡើងកាន់យាន សម្រាប់នាំមនុស្សក្នុងយានតែមួយ ដូចសក្កទេវរាជ ២ អង្គ ប្រថាប់លើ បណ្ឌុកម្ពលសិលាសនៈតែមួយ ដូចស្តេចមហាព្រហ្ម ២ អង្គ នៅក្នុងវិមាន តែមួយ ដូចព្រះចន្ទ ២ វង់ និងព្រះអាទិត្យ ២ វង់ នៅក្នុងលម្អតែមួយ ដូច