អដ្ឋកថានាគសូត្រ

ក្បាលទី 35 · ទំព័រ 556

នាគសូត្រទី ៥ មានវិនិច្ឆ័យដូចតទៅនេះ បទថា កោសម្ពិយំ សេចក្តីថា ជិតនគរដែលមានឈ្មោះយ៉ាង នេះថា កោសម្ពី ព្រោះសាងក្នុងទីដែលកុសមឥសីរស់នៅ ។ បទថា ឃោសិតារាមេ បានដល់ ក្នុងអារាមដែលឃោសិតសេដ្ឋីសាង ។ បទថា ភគវា អាកិណ្ណោ វិហរតិ បានដល់ ព្រះមានព្រះភាគ ទ្រង់បានទទួល ការចង្អៀតចង្អល់ប្រថាប់នៅ ។ សួរថា ព្រះមានព្រះភាគ មានការចង្អៀត ចង្អល់ ឬមានការច្រឡូកច្រឡំឬ ។ ឆ្លើយថា មិនមាន ព្រោះបុគ្គលណាម្នាក់ មិនអាចចូលគាល់ព្រះមានព្រះភាគដោយមិនប្រាថ្នា ។ ពិតហើយ ព្រះសម្ពុទ្ធ ទាំងឡាយ គេចូលគាល់បានដោយបានលំបាក ព្រោះទ្រង់មិនជាប់ជំពាក់ក្នុង ទីទាំងពួង ។ ព្រះមានព្រះភាគ ទ្រង់អាស្រ័យសេចក្តីអនុគ្រោះពួកសត្វ ដោយ ទ្រង់ស្វែងរកប្រយោជន៍ ដើម្បីនឹងស្រង់ពួកសត្វចេញអំពីឱឃៈ ៤ ដោយ សមគួរដល់ប្តេជ្ញាថា តថាគតរួចផុតហើយ និងឲ្យពួកសត្វរួចផុតផង ទើប ទ្រង់ទទួលឲ្យបរិស័ទទាំង ៨ ចូលកាន់សម្នាក់របស់ព្រះអង្គ សព្វកាល ។ ព្រះអង្គ កាលព្រះមហាករុណាដាស់តឿន ជាកាលញ្ញូ យាងទៅក្នុងបរិស័ទ នោះ ។ សេចក្តីនេះ ព្រះពុទ្ធគ្រប់ព្រះអង្គធ្លាប់ប្រព្រឹត្តមក ។ នេះលោក បំណងថា ការនៅច្រឡូកច្រឡំក្នុងទីនេះ ។ តែក្នុងទីនេះ កាលភិក្ខុអ្នកក្រុងកោសម្ពី ឈ្លោះទាស់ទែងគ្នា ព្រះសាស្តា ទ្រង់នាំរឿងរបស់ព្រះបាទកោសលព្រះនាមថា ទីឃីតិមកប្រទានជាឱវាទដោយ ន័យជាដើមថា ពៀរក្នុងកាលណាម្នាក់ ក្នុងលោកនេះ រមែងមិនស្ងប់ដោយ ពៀរ ថ្ងៃនោះ កាលភិក្ខុទាំងនោះធ្វើនូវជម្លោះនោះឯង មួយយប់ទល់ភ្លឺ ។