បិណ្ឌោលភារទ្វាជសូត្រ
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះឯង ព្រះបណ្ឌោលភារទ្វាជៈដ៏មានអាយុ ជាអ្នកប្រព្រឹត្តអារញ្ញកធុតង្គ បិណ្ឌបាតិកធុតង្គ បង្សុកូលិកធុតង្គ និងតេចីវរិកធុតង្គ ជាអ្នកប្រាថ្នាតិ ច មានសេចក្តីសន្តោស មានសេចក្តីស្ងប់ស្ងាត់ មិននៅលាយឡំដោយពួក ប្រារព្ធព្យាយាម ជាអ្នកពោលពាក្យជាគ្រឿងកម្ចាត់បង់កិលេស ប្រកបរឿយៗ នូវអធិចិត្ត អង្គុយផ្គត់ភ្នែន តម្រង់កាយត្រង់ ក្នុងទីជិតព្រះមានព្រះភាគ ។ ព្រះមានព្រះភាគ ទ្រង់ទតឃើញបណ្ឌោលភារទ្វាជៈដ៏មានអាយុ ជាអ្នកប្រព្រឹត្ត អារញ្ញកធុតង្គ បិណ្ឌបាតិកធុតង្គ បង្សុកូលិកធុតង្គ និងតេចីវរិកធុតង្គ ជាអ្នក ប្រាថ្នាតិច មានសេចក្តីសន្តោស មានសេចក្តីស្ងប់ស្ងាត់ មិននៅលាយឡំ ដោយពួក ប្រារព្ធព្យាយាម ជាអ្នកពោលពាក្យជាគ្រឿងកម្ចាត់បង់កិលេស ប្រកបរឿយៗ នូវអធិចិត្ត អង្គុយផ្គត់ភ្នែន តម្រង់កាយត្រង់ ក្នុងទីជិតព្រះអង្គ ។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់ បន្លឺឧទាននេះ ក្នុងវេលានោះថា កិរិយាមិនតិះដៀល ១ កិរិយាមិនបៀតបៀនគេ ១ កិរិយា សង្រួមក្នុងបាតិមោក្ខ ១ ភាវៈដឹងប្រមាណក្នុងភត្តាហារ ១ ទីដេកទីអង្គុយដ៏ស្ងាត់ ១ កិរិយាបំពេញព្យាយាមក្នុងអធិចិត្ត ១ នុ៎ះជាពាក្យប្រដៅរបស់ព្រះពុទ្ធទាំងឡាយ ។ សូត្រទី ៦ ។