អដ្ឋកថាបិណ្ឌោលភារទ្វាជសូត្រ
បិណ្ឌោលភារទ្វាជសូត្រទី ៦ មានវិនិច្ឆ័យដូចតទៅនេះថា បទថា បិណ្ឌោលភារទ្វាជោ សេចក្តីថា ឈ្មោះថា បិណ្ឌោល ព្រោះ បួសស្វែងរកដុំបាយ ។ បានឮថា លោកជាព្រាហ្មណ៍វិនាសនូវភោគៈ ឃើញលាភសក្ការៈជាច្រើន របស់ភិក្ខុសង្ឃ ទើបចង់បួសដើម្បដុំបាយ ។ លោកកាន់អំបែងធំ សម្គាល់ ថាជាបាត្រ ហុតបបរពេញអំបែង បរិភោគភត្ត បរិភោគនំ និង របស់ទំពា ។ លំដាប់នោះ ពួកភិក្ខុក្រាបទូលភាពដែលលោកជាអ្នកបរិភោគ ច្រើនដល់ព្រះសាស្តា ។ ទើបព្រះសាស្តាទ្រង់មិនអនុញ្ញាតឲ្យលោកប្រើស្លោក បាត្រ ។ ទើបលោកផ្កាប់បាត្រលើគ្រែ កាលលោកញាត់បាត្រ និងកាលទាញ ចេញមក កន្លងយូរទៅ អំបែងនោះក៏សឹក ព្រោះការប្រជ្រៀតនៅសល់ត្រឹមតែ បាយមួយនាឡិបុណ្ណោះ លំដាប់នោះ ទើបពួកភិក្ខុក្រាបទូលដល់ព្រះសាស្តា ។ ចំណេរតមក ទើបព្រះសាស្តាឲ្យលោកមានស្លោកបាត្រ ។ សម័យ ក្រោយមក ព្រះថេរៈចម្រើនឥន្ទ្រិយ តាំងនៅក្នុងអរហត្តផល ។ ដូច្នោះ ទើប គេហៅលោកថា បិណ្ឌោល ព្រោះកាលមុនលោកស្វែងរកដុំបាយដោយគោត្រ ហៅថា ភារទ្វាជៈ ព្រោះរួមសព្ទទាំង ២ ចូលគ្នា ទើបហៅថា បិណ្ឌោលភារទ្វាជៈ ។ បទថា អរញ្ញកោ សេចក្តីថា ឈ្មោះថា អរញ្ញក ព្រោះលោកនៅក្នុង ព្រៃ ដោយហាមសេនាសនៈស្រុកចេញ ។ បទថា អរញ្ញកោ នេះ ជាឈ្មោះ របស់ភិក្ខុដែលសមាទានអរញ្ញិកធុតង្គ ។ ម្យ៉ាងទៀត ការធ្លាក់ចុះនៃដុំអាមិស គឺភិក្ខាហារ ឈ្មោះថា បិណ្ឌបាត ។ អធិប្បាយថា ដុំបាយដែលអ្នកដទៃឲ្យ ធ្លាក់ចុះក្នុងបាត្រ ។ ភិក្ខុឈ្មោះថា បិណ្ឌបាតិក ព្រោះស្វែងរកបិណ្ឌបាត គឺ ចូលទៅស្វែងរកក្នុងត្រកូលនោះៗ ។