អដ្ឋកថាសារិបុត្តសូត្រ
ពាក្យដែលមិនបានពោលក្នុងកាលមុន មិនមានក្នុងសូត្រទី ៧ នេះ ។ ក្នុងគាថា គប្បីជ្រាបសេចក្តីដូចតទៅនេះ បទថា អធិចេតសោ ប្រែ ថា ជាអ្នកមានអធិចិត្ត ។ អធិប្បាយថា ដែលប្រកបដោយអរហត្តផល ចិត្ត ដែលក្រៃលែង ជាងចិត្តទាំងពួង ។ បទថា អប្បមជ្ជតោ ប្រែថា ដែលមិន ប្រមាទ លោកអធិប្បាយថា ដែលប្រកបដោយការធ្វើ ប្រព្រឹត្តទៅជាប់តក្នុង ធម៌ ដែលមិនមានទោស ដោយការមិនប្រមាទ ។ បទថា មុនិនោ សេចក្តី ថា ព្រះខីណាស្រព ឈ្មោះថា មុនី ព្រោះដឹងនូវលោកទាំង ២ យ៉ាងនេះថា ព្រោះជាអ្នកដឹងនូវលោកទាំង ២ លោកហៅថា មុនី ឬព្រោះប្រកបដោយ ញាណ ពោល គឺបញ្ញាដែលសម្បយុត្តដោយ អរហត្តផលនោះ លោកហៅ ថា មោន ។ ដល់ព្រះមុនីនោះ ។ បទថា មោនបថេសុ សិក្ខតោ សេចក្តីថា ដែលសិក្សាក្នុងពោធិបក្ខិយធម៌ ៣៧ ប្រការ ឬក្នុងសិក្ខា ៣ ដែលជាផ្លូវនៃ មោនៈ ពោល គឺអរហត្តមគ្គញ្ញាណ ។ ពាក្យនេះ លោកពោលសំដៅយក បដិបទា ដែលជាចំណែកខាងដើម ។ ពិតហើយ បុគ្គលសម្រេចការសិក្សា ឈ្មោះថា ព្រះអរហន្ត ព្រោះដូច្នោះ គប្បីឃើញអត្ថក្នុងទីនេះថា ដល់ព្រះមុនី ដែលសម្រេចការសិក្សា ដូចពោលមកនេះ គឺដល់នូវភាពជាមុនីដោយការសិក្សា នេះ ។ ព្រោះសេចក្តីនោះឯង ដូច្នោះ អត្ថនៃបទទាំង ៣ នេះ យ៉ាងនេះ គឺរបស់បុគ្គលដែលមានអធិចិត្ត គឺមគ្គចិត្ត ផលចិត្តខាងក្រោម បុគ្គលមិន ប្រមាទ ដោយការមិនប្រមាទក្នុងកិច្ចបដិបត្តិដែលទាក់ទងដោយការត្រាស់ដឹង សច្ចៈ ៤ ឈ្មោះថា ជាមុនី ព្រោះប្រកបដោយមគ្គញ្ញាណ រមែងសមពិត ។ ម្យ៉ាងទៀត គប្បីជ្រាបអត្ថនៃហេតុរបស់បទថា អប្បមជ្ជតោ ច សិក្ខតោ ថា ឈ្មោះថា មានអធិចិត្ត ព្រោះមិនប្រមាទ និងព្រោះការសិក្សា ។