សារីបុត្តសូត្រ
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះឯង ព្រះសារីបុត្តដ៏មានអាយុ អង្គុយផ្គត់ភ្នែក តម្រង់កាយត្រង់ ពិចារណាការរម្ងាប់របស់ខ្លួន ក្នុងទីជិតនៃព្រះមានព្រះភាគ ។ ព្រះមានព្រះភាគ ទ្រង់ទតឃើញព្រះសារីបុត្តដ៏មានអាយុ អង្គុយផ្គត់ភ្នែន តម្រង់កាយឲ្យត្រ ង់ ពិចារណាការស្ងប់រម្ងាប់របស់ខ្លួន ក្នុងទីជិតព្រះអង្គ ។ លុះព្រះមាន ព្រះភាគ ទ្រង់បានជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុង វេលានោះថា ភិក្ខុអ្នកមានចិត្តស្ងប់រម្ងាប់ បានកាត់ផ្តាច់តណ្ហាសម្រាប់នាំទៅ ( កាន់ភព ) មានជាតិសំសារអស់ហើយ ភិក្ខុនោះ បានផុត ហើយចាកចំណងនៃមារ ។ សូត្រីទី ១០ ។ ឧទ្ទាននៃមេឃិយវគ្គនោះ គឺ និយាយអំពីរឿងព្រះមេឃិយៈ ១ ពួកភិក្ខុដែលមានចិត្តអណ្តែត អណ្តូង ១ នាយគោបាល ១ ព្រះសារីបុត្តអង្គុយក្នុងទីវាលក្នុង រាត្រីខាងខ្នើត ១ ពុទ្ធនាគ និងហត្ថិនាគ ១ ជាគម្រប់ ៥ ព្រះ បិណ្ឌោលភារទ្វាជៈ ១ ព្រះសារីបុត្ត ១ នាងបរិព្វាជិកាឈ្មោះ សុន្ទរី ១ ជាគម្រប់ ៨ ព្រះឧបសេនវង្គន្តបុត្ត ១ ព្រះសារីបុត្ត ១ រួមទាំងអស់នោះ ត្រូវជា១០ ។