សុប្បពុទ្ធកុដ្ឋិសូត្រ

ក្បាលទី 35 · ទំព័រ 626

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ ។ សម័យ នោះឯង មនុស្សឃ្លង់ម្នាក់ ជាមនុស្សកម្សត់ មនុស្សកំព្រា មនុស្សថោកទាប ឈ្មោះសុប្បពុទ្ធ នៅក្នុងក្រុងរាជគ្រឹះ ។ សម័យនោះឯង ព្រះមានព្រះភាគ មានបរិសទ្យច្រើនគាល់ជុំវិញ កំពុងគង់សម្តែងធម៌ ។ សុប្បពុទ្ធកុដ្ឋិ បាន ឃើញអំពីចម្ងាយ នូវពួកមហាជនប្រជុំគ្នា លុះឃើញហើយ គាត់មានសេចក្តី ត្រិះរិះថា គេនឹងចែកខាទនីយៈ ឬភោជនីយាហារណាមួយ ក្នុងទីនេះដោយឥត សង្ស័យ បើដូច្នោះ អញនឹងចូលទៅរកពួកមហាជន ដោយគិតថា ធ្វើម្តេច ទៅហ្ន៎ អញនឹងបានខាទនីយៈ ឬភោជនីយាហារណាមួយក្នុងទីនុ៎ះ ។ លំដាប់ នោះ សុប្បពុទ្ធកុដ្ឋិ ចូលសំដៅទៅរកពួកមហាជន សុប្បពុទ្ធកុដ្ឋិបានឃើញ ព្រះមានព្រះភាគ ដែលបរិសទ្យជាច្រើនគាល់ជុំវិញ កំពុងគង់សម្តែងធម៌ លុះ ឃើញហើយ គាត់ក៏មានសេចក្តីត្រិះរិះដូច្នេះថា ឱហ្ន៎ គេមិនចែកខាទនីយៈ ឬ ភោជនីយាហារណាមួយ ក្នុងទីនេះទេ ព្រះសមណៈគោតមនេះ ទ្រង់សម្តែង ធម៌ ក្នុងកណ្តាលបរិសទ្យ បើដូច្នោះ គួរតែអាត្មាអញស្តាប់ធម៌ដែរ គាត់ក៏ អង្គុយក្នុងទីសមគួរ ក្នុងទីនោះ គិតថា អាត្មាអញនឹងស្តាប់ធម៌ដែរ ។ លំដាប់ នោះ ព្រះមានព្រះភាគ ទ្រង់ធ្វើទុកក្នុងព្រះហប្ញទ័យកំណត់ចិត្តបរិសទ្យទាំងអស់ ដោយព្រះហបឫទ័យថា នរណាហ្ន៎ គួរត្រាស់ដឹងធម៌ក្នុងទីនេះបាន ។ ព្រះមានព្រះភាគ ទ្រង់ទតឃើញសុប្បពុទ្ធកុដ្ឋិ ដែលអង្គុយក្នុងបរិសទ្យនោះ លុះទ្រង់ឃើញហើយ ព្រះមានព្រះភាគ ត្រិះរិះថា សុប្បពុទ្ធកុដ្ឋិនេះឯង គួរ ដើម្បីដឹងធម៌បានក្នុងទីនេះ ទើបទ្រង់សម្តែងអនុបុព្វីកថា ប្រារព្ធសុប្បពុទ្ធកុដ្ឋិ គឺទ្រង់ប្រកាសទានកថា ស