អដ្ឋកថាសុប្បពុទ្ធកុដិ្ឋសូត្រ

ក្បាលទី 35 · ទំព័រ 631

សុប្បពុទ្ធកុដ្ឋិសូត្រទី ៣ មានវិនិច្ឆ័យដូចតទៅនេះ បទថា រាជគហេ សុប្បពុទ្ធោ នាម កុដ្ឋី អហោសិ សេចក្តី ថា បុរសម្នាក់ ឈ្មោះសុប្បពុទ្ធ នៅក្នុងក្រុងរាជគ្រឹះ ។ គាត់មានរោគឃ្លង់ បៀតបៀនយ៉ាងធ្ងន់ ។ បទថា មនុស្សទលិទ្ទោ សេចក្តីថា ជាអ្នកក្រីក្រជាង គេបង្អស់ ក្នុងបណ្តាមនុស្សក្នុងក្រុងរាជគ្រឹះ ។ គាត់ដេរកំណាត់សំពត់ចាស់ៗ ដែលពួកមនុស្សចោលត្រង់គំនរសំរាម ឬត្រង់របងជាដើមស្លៀកដណ្តប់ ។ កាន់អំបែងទៅតាមផ្ទះ អាស្រ័យបាយក្តាំង និងភត្ត ដែលជាសំណល់ចិញ្ចឹម ជីវិត សូម្បីរបស់នោះ ក៏គាត់មិនបានតាមសេចក្តីត្រូវការ ព្រោះកម្មដែលខ្លួន ធ្វើក្នុងកាលមុន ។ ដោយហេតុនោះ ទើបលោកពោលថា ជាមនុស្សក្រីក្រ ។ បទថា មនុស្សកបណោ បានដល់ ក្នុងបណ្តាមនុស្សដែលដល់នូវភាពកំព្រា យ៉ាងក្រៃលែង ។ បទថា មនុស្សវរាកោ បានដល់ មនុស្សកម្សត់ ព្រោះត ្រូវមនុស្សតិះដៀល និងមើលងាយ ។ បទថា មហតិយា បរិសាយ សេចក្តីថា ដោយភិក្ខុបរិស័ទ និងឧបាសកបរិស័ទជាច្រើន ។ បានឮថា ថ្ងៃមួយ ព្រះមានព្រះភាគ ចោមរោមដោយភិក្ខុសង្ឃ ចូលទៅ បិណ្ឌបាតកាន់ក្រុងរាជគ្រឹះ ទ្រង់សោយបិណ្ឌបាត ដែលពួកភិក្ខុបានមកដោយ ល្អ ទ្រង់ត្រឡប់អំពីបិណ្ឌបាត ខាងក្រោយភត្ត ចោមរោមដោយភិក្ខុតិចតួច ទ្រង់ចេញរង់ចាំការមករបស់ឧបាសកដែលថ្វាយទាន និងភិក្ខុដ៏សេស បាន ប្រថាប់ឈរក្នុងទីដែលគួរជាទីត្រេកអរមួយកន្លែង ខាងក្នុងនគរនោះឯង ។ រំពេចនោះ ភិក្ខុទាំងឡាយមកអំពីទីនោះ នាំគ្នាចោមរោមព្រះមានព្រះភាគ ។ ឯ ឧបាសកទាំងឡាយចូលទៅគាល់ព្រះមានព្រះភាគ ដោយបំណងថា នឹងស្តាប់ អនុមោទនា ថ្វាយបង្គំហើយត្រឡប់មក ។ មានការប្រជុំធំឡើងហើយ ។ ទ្រង់សម្តែងអាការគង់ ។