ឧបោសថសូត្រ

ក្បាលទី 35 · ទំព័រ 663

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងប្រាសាទមិគារមាតាក្នុងបុព្វារាម ទៀបក្រុងសាវត្ថី ។ សម័យ នោះឯង នាថ្ងៃឧបោសថនោះ ព្រះមានព្រះភាគ មានភិក្ខុសង្ឃចោមរោម ទ្រង់គង់ក្នុងរោងឧបាសថនោះ ។ លុះវេលារាត្រីបឋមយាម កន្លងទៅហើយ ព្រះអានន្ទដ៏មានអាយុ ក្រោកចាកអាសនៈ ធ្វើចីវរឆៀងស្មាម្ខាង ប្រណម្យ អញ្ជលី ចំពោះព្រះមានព្រះភាគ ហើយក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមាន ព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន វេលារាត្រីបឋមយាមកន្លងហើយ ភិក្ខុសង្ឃអង្គុយចាំយូរហើយ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ ទ្រង់សម្តែងបាតិមោក្ខដល់ពួកភិក្ខុ ។ កាលព្រះអានន្ទក្រាបបង្គំទូលយ៉ាងនេះ ហើយ ព្រះមានព្រះភាក៏គង់ស្ងៀម ។ កាលរាត្រីមជ្ឈិមយាមកន្លងហើយ ព្រះអានន្ទ ដ៏មានអាយុ ក៏ក្រោកចាកអាសនៈ ធ្វើចីវរឆៀងស្មាម្ខាង ប្រណម្យ អញ្ជលី ចំពោះព្រះមានព្រះភាគ ហើយក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមាន ព្រះភាគអស់វារៈ ២ ដងទៀតថា បពិត្រព្រះអង្គដ៏ចម្រើន វេលារាត្រី មជ្ឈិមយាមកន្លងហើយ ភិក្ខុសង្ឃអង្គុយចាំយូរហើយ បពិត្រព្រះអង្គដ៏ ចម្រើន សូមព្រះមានព្រះភាគ សម្តែងបាតិមោក្ខដល់ពួកភិក្ខុទាំងឡាយ ។ ព្រះមានព្រះភាគ ក៏ទ្រង់គង់ស្ងៀមអស់វារៈ ២ ដង ។ លុះវេលារាត្រីបច្ឆិមយាមកន្លងហើយ រាត្រីក៏ប្រាកដដូចជាមានមុខស្រស់ ក្នុងវេលាដែលអរុណ រះឡើង ព្រះអានន្ទដ៏មានអាយុ ក៏ក្រោកចាកអាសនៈធ្វើចីវរឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ចំពោះព្រះមានព្រះភាគ ហើយក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគជាគម្រប់ ៣ ដងទៀតថា បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ រាត្រីបច្ឆិមយាមកន្លងហើយ អរុណរះហើយ រាត្រីក៏ប្រាកដដូចមា