អដ្ឋកថាសោណសូត្រ
សោណសូត្រទី ៦ មានវិនិច្ឆ័យដូចតទៅនេះ បទថា អវន្តីសុ បានដល់ ក្នុងអវន្តីរដ្ឋ ។ បទថា កុរុរឃរេ បានដល់ នគរដែលមានឈ្មោះយ៉ាងនោះ ។ បទថា បវត្តេ បព្វតេ បាន ដល់ ភ្នំដែលឈ្មោះថា បវត្ត ។ អាចារ្យពួកខ្លះពោលថា បបតេ ដូច្នេះ ក៏មាន ។ បទថា សោណោ ឧបសកោ កុដិកណ្ណោ សេចក្តីថា ដោយ ឈ្មោះ ឈ្មោះថា សោណៈ ឈ្មោះថា ឧបាសក ព្រោះប្រកាសភាពជា ឧបាសក ដោយដល់សរណៈ ៣ ព្រោះទ្រទ្រង់នូវគ្រឿងប្រដាប់ត្រចៀកតម្លៃ មួយកោដិ គួរហៅថា កោដិកណ្ណៈ តែគេស្គាល់ច្រើនថា កុដិកណ្ណៈ អធិប្បាយ ថា សោណៈជាក្មេងល្អ ។ សោណឧបាសកនោះ ស្តាប់ធម៌ក្នុងសម្នាក់របស់ព្រះកច្ចានៈ ជ្រះថ្លា ក្រៃលែងក្នុងព្រះសាសនា តាំងនៅក្នុងសរណៈ និងសីល ទើបឲ្យសាងវិហារ ក្នុងទីដែលសម្បូរដោយម្លប់ និងទឹក ក្បែរបវត្តបព៌ត ហើយនិមន្តព្រះថេរៈឲ្យ នៅក្នុងវិហារនោះ ទំនុកបម្រុងដោយបច្ច័យ ៤ ដោយហេតុនោះ ទើបលោក ពោលថា ជាឧបដ្ឋាករបស់ព្រះមហាកច្ចានៈ ។ គាត់ចូលទៅកាន់ទីទំនុកបម្រុងរបស់ព្រះថេរៈ តាមកាលដែលគួរ ហើយ ព្រះថេរៈក៏បានសម្តែងធម៌ដល់ឧបាសកនោះ ដោយហេតុនោះ ទើបគាត់មាន សេចក្តីសង្វេគច្រើន កើតនូវឧស្សាហ៍ក្នុងការប្រព្រឹត្តធម៌ ។ សម័យមួយ ឧបាសកទៅនគរឧជ្ជេនីជាមួយក្រុមរទេះ ដើម្បីលក់ដូរ កាលសម្រាករទេះក្នុង រវាងផ្លូវ ព្រោះធុញនឹងមនុស្សអូអរ ទើបគេចទៅដេកក្នុងទីបំផុតនាចំណែក ម្ខាង ។ ក្នុងពេលជិតភ្លឺ ក្រុមរទេះក៏ក្រោកទៅ សូម្បីមនុស្សម្នាក់ ក៏មិនដាស់ ឲ្យសោណឧបាសកភាក់ មនុស្សទាំងអស់មិនបាននឹកដល់ នាំគ្នាទៅ ។ កាល រាត្រីអស់ហើយ គាត់ភ្ញាក់ពីដេក ហើយក្រោកឡើង មិនឃើញបុគ្គលណា ម្នាក់ ទើបកាន់យកផ្លូវដែលក្រុមរទេះទៅនោះឯង កាលធ្វើដំណើរយូរទៅ ក៏ គេចចូលទៅសម្រាកត្រង់ដើមជ្រៃមួ