កង្ខារេវតសូត្រ

ក្បាលទី 35 · ទំព័រ 719

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះឯង ព្រះកង្ខារេវតៈដ៏មានអាយុ អង្គុយផ្គត់ភ្នែន តម្រង់កាយឲ្យត្រ ង់ហើយ រំពឹងនូវកង្ខាវិតរណវិសុទ្ធិ ( សេចក្តីបរិសុទ្ធព្រោះឆ្លងនូវសេចក្តី សង្ស័យ ) របស់ខ្លួន ក្នុងទីជិតនៃព្រះមានព្រះភាគ ។ ព្រះមានព្រះភាគក៏ទត ឃើញព្រះកង្ខារេវតៈដ៏មានអាយុ កំពុងអង្គុយផ្គត់ភ្នែន កម្រង់កាយឲ្យត្រង់ ហើយ រំពឹងនូវកង្ខាវិតរណវិសុទ្ធិរបស់ខ្លួន ក្នុងទីជិតនៃព្រះមានព្រះភាគ ។ គ្រានោះ ព្រះមានព្រះភាគ ជ្រាបច្បាស់នូវសេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺ ឧទាននេះ ក្នុងវេលានោះថា សេចក្តីសង្ស័យទាំងឡាយណាមួយ ក្នុងលោកនេះក្តី ក្នុងលោក ខាងមុខក្តី ដែលបុគ្គលគប្បីដឹង ក្នុងអត្តភាពរបស់ខ្លួនឬ ឬគប្បី ដឹងក្នុងអត្តភាពរបស់បុគ្គលដទៃ បុគ្គលអ្នកមានឈាន មាន ព្យាយាម កាលប្រព្រឹត្តព្រហ្មចរិយធម៌ រមែងលះបង់នូវសេចក្តី សង្ស័យទាំងអស់នោះបាន ។ សូត្រទី ៧ ។