អានន្ទសូត្រ
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ ។ សម័យ នោះឯង ព្រះអានន្ទដ៏មានអាយុ ស្លៀកស្បង់ប្រដាប់បាត្រ និងចីវរ ចូលទៅកាន់ ក្រុងរាជគ្រឹះ ដើម្បីបិណ្ឌបាត ក្នុងវេលាបុព្វណ្ហសម័យ ក្នុងឧបោសថ ថ្ងៃនោះ ។ ទេវទត្តបានឃើញនូវព្រះអានន្ទដ៏មានអាយុ កំពុងត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងរាជគ្រឹះ លុះឃើញហើយ ចូលសំដៅមករកព្រះអានន្ទដ៏មាន អាយុ លុះចូលមកដល់ហើយ ក៏និយាយនឹងព្រះអានន្ទដ៏មានអាយុយ៉ាងនេះ ថា នែអាវុសោ អានន្ទ តាំងពីថ្ងៃនេះជាដើមទៅ ខ្ញុំវៀរព្រះមានព្រះភាគ វៀរ ភិក្ខុសង្ឃហើយ នឹងធ្វើឧបោសថ និងសង្ឃកម្មទាំងឡាយ ( ដាច់ដោយ ខ្លួន ) ។ គ្រានោះ ព្រះអានន្ទដ៏មានអាយុ ត្រាច់ទៅបិណ្ឌបាត ក្នុងក្រុង រាជគ្រឹះ លុះត្រឡប់អំពីបិណ្ឌបាត ក្នុងវេលាក្រោយភត្ត ចូលទៅគាល់ព្រះមាន ព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយ អង្គុយក្នុងទីសមគួរ ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ទើបក្រាបបង្គំទូលចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន អម្បាញ់ មិញនេះ ខ្ញុំព្រះអង្គស្លៀកស្បង់ ប្រដាប់បាត្រចីវរ ចូលទៅកាន់ក្រុងរាជគ្រឹះ ដើម្បីបិណ្ឌបាត ក្នុងបុព្វណ្ហសម័យ បពិត្រព្រះអង្គដ៏ចម្រើន ទេវទត្តក៏បាន ឃើញខ្ញុំព្រះអង្គ កុំពុងត្រាច់ទៅកាន់ក្រុងរាជគ្រឹះ ដើម្បីបិណ្ឌបាត លុះឃើញ ហើយ ក៏ឆៀងចូលមករកខ្ញុំព្រះអង្គ លុះចូលមកហើយ និយាយនឹងខ្ញុំព្រះអង្គ