អដ្ឋកថាអានន្ទសូត្រ

ក្បាលទី 35 · ទំព័រ 724

អានន្ទសូត្រទី ៨ មានវិនិច្ឆ័យដូចតទៅនេះ បទថា អាយស្មន្តំ អានន្ទំ ឯតទវោច សេចក្តីថា ទេវទត្ត ដឹកនាំក្នុងការសម្លាប់ ឲ្យលែងដំរីនាឡាគិរី ប្រមៀលថ្ម កាលមិនអាចធ្វើ សេចក្តីវិនាសដល់ព្រះមានព្រះភាគ ទើបពោលពាក្យជាដើមថា អជ្ជតគ្គេ ប្រែថា តាំងអំពីថ្ងៃនេះជាដើមទៅ ដោយបំណងនឹងបំបែកសង្ឃ ធ្វើនូវការ ទម្លាយចក្រ ។ បទថា អញ្ញត្រេវ ភគវតា ប្រែថា បែកពីព្រះមានព្រះភាគ អធិប្បាយថា មិនធ្វើឲ្យជាព្រះសាស្តា ។ បទថា អញ្ញត្រ ភិក្ខុសង្ឃា ប្រែថា បែកពីភិក្ខុសង្ឃបុណ្ណោះ ។ បទថា ឧបេសថំ ករិស្សាមិ សង្ឃកម្មានិ ច សេចក្តីថា នឹងបំបែកភិក្ខុសង្ឃដែលធ្វើតាមឱវាទរបស់ព្រះមានព្រះភាគ ធ្វើ ឧបោសថ និងសង្ឃកម្មមួយផ្នែក ជាមួយភិក្ខុដែលយល់ស្របតាមខ្លួន ។ បទថា ទេវទត្តោ សង្ឃំ ភិន្ទិស្សតិ សេចក្តីថា ថ្ងៃនេះ ទេវទត្តនឹងបំបែកសង្ឃ ជា ២ ចំណែកដោយពិត ព្រោះទេវទត្តត្រៀមគ្នីគ្នា ធ្វើការបំបែកទាំងអស់ ហើយ ពិតហើយ កាលទេវទត្តសម្តែងវត្ថុណាមួយ ក្នុងបណ្តាវត្ថុជាគ្រឿង ធ្វើឲ្យបែកជាដើមថា សម្តែងអធម៌ ថាជាធម៌ ហើយឲ្យយល់ព្រមថា ពួក អ្នកចូរកាន់យកវត្ថុនេះ ចូរគាប់ចិត្តក្នុងវត្ថុនេះ ដោយហេតុនោះៗ ហើយឲ្យ ចាប់ស្លាកបំបែក ធ្វើសង្ឃកម្ម សង្ឃ ឈ្មោះថា ត្រូវបំបែកហើយ ។ សមដូចព្រះតម្រាស់ដែលត្រាស់ក្នុងបរិវារថា ម្នាលឧបាលិ សង្ឃបែក គ្នា ដោយអាការ ៥ អាការ ៥ តើដូចម្តេច គឺដោយកម្ម ( មានអបលោកនកម្មជាដើម ) ១ ដោយឧទ្ទេស ( មាននិទានុទ្ទេសជាដើម ) ១ ដោយ សម្តែងភេទករវត្ថុ ១៨ យ៉ាង ១ ដោយអនុសាវនៈ គឺសូត្របញ្ជាក់អំពី សេចក្តីស្មោះត្រង់របស់ខ្លួន ១ ដោយប្រគល់ស្លាក ១ ។