សទ្ទាយមានសូត្រ
ក្បាលទី 35 · ទំព័រ 728
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅកាន់ចារិក ក្នុងដែនកោសល ជាមួយភិក្ខុសង្ឃច្រើនរូប ។ សម័យនោះ មាណពច្រើននាក់ ( ក្មេងៗ ) មានសភាពជាអ្នកនិយាយកោក កាក ដើរមកក្នុងទីជិតនៃព្រះមានព្រះភាគ ។ ព្រះមានព្រះភាគ បានឃើញ ពួកមាណពច្រើននាក់ ដែលកំពុងនិយាយកោកកាក ដើរមកជិតព្រះអង្គ ។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបសេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុង វេលានោះថា បុគ្គលល្ងង់ខ្លៅ មានសម្តីធ្វើហាក់ដូចជាសម្តីបណ្ឌិត ពោលវាចាជា វិស័យ ( នៃវាចាព្រះអរិយៈ ) ប្រាថ្នានូវការហើបមាត់ និយាយចាក់បណ្តោយ ដរាបណា ( វាក៏ហាមាត់និយាយ ដរាប នោះ ) វាចាដែលបុគ្គលល្ងង់ខ្លៅណា នាំមកនិយាយ បុគ្គល ល្ងង់ខ្លៅនោះ មិនដឹងច្បាស់វាចានោះទេ ។ សូត្រទី ៩ ។ ៥