អដ្ឋកថាសទ្ទាយមានសូត្រ
សទ្ទាយមានសូត្រទី ៩ មានវិនិច្ឆ័យដូចតទៅនេះ បទថា មាណវកា បានដល់ កំលោះ គឺតាំងនៅក្នុងបឋមវ័យ គឺវ័យកំលោះ ។ កូនព្រាហ្មណ៍ លោកបំណងយកក្នុងទីនេះ ។ បទថា សធាយមានរូប នេះ លោកពោលសំដៅយកពាក្យដែលកើតអំពីការ អះអាង អធិប្បាយថា ពោលបញ្ជាក់ចំពោះបុគ្គលដទៃ និងជាអ្នកមានប្រក្រតី ពោលពាក្យនោះ ។ ក្នុងសេចក្តីនោះ មានអត្ថនៃពាក្យដូចតទៅនេះ ។ កាល គួរនឹងពោលថា សធយមានា ព្រោះវិគ្គហៈថា ការពោលពាក្យគួរខ្ពើម ឈ្មោះថា សធ ពោលពាក្យគួរខ្ពើមនោះ ទើបពោលថា សធាយមានា ព្រោះធ្វើឲ្យជាទីឃៈ ។ ម្យ៉ាងទៀត បន្ទាប់អំពីនោះ ទើបពោលថា សធាយមានរូប ព្រោះមានសភាវៈយ៉ាងនោះ ។ បាលីថា សទ្ទាយមានរូប ដូច្នេះ ក៏មាន អធិប្បាយថា ធ្វើសំឡេងអឺងកង គឺធ្វើសំឡេងខ្លាំង ។ បទថា ភគវតោ អវិទូរេ អតិក្កមន្តិ សេចក្តីថា ពោលពាក្យដែលធ្លាប់មាត់នោះៗ ឆ្លងទៅក្នុងវិស័យនៃការស្តាប់របស់ព្រះមានព្រះភាគ ។ បទថា ឯតមត្ថំ វិទិត្វា សេចក្តីថា ទ្រង់ជ្រាបអត្ថនេះ គឺទ្រង់ជ្រាបថា មនុស្សទាំងនោះមិនសង្រួមវាចា ទើបទ្រង់បន្លឺឧទាននេះ ដែលសម្តែងអត្ថ នោះ ដោយធម្មសង្វេគ ។ បណ្តាបទទាំងនោះ បទថា បរិមុដ្ឋា ប្រែថា បុគ្គលល្ងង់ខ្លៅ គឺមិនមាន ស្មារតី ។ បទថា បណ្ឌិតាភាសា សេចក្តីថា បណ្ឌិតក្លែងក្លាយ ព្រោះបន្លឺ វាចាថា ខ្លួននោះឯង ដឹងក្នុងអត្ថនោះៗ ដោយយល់ថា អ្នកដទៃណានឹងដឹង ពួកខ្ញុំបុណ្ណោះ ដឹងក្នុងអត្ថនេះ ។ បទថា វាចាគោចរភាណិនោ សេចក្តីថា វាចាបុណ្ណោះជាគោចរ គឺជាអារម្មណ៍របស់ជនពួកណា ជនទាំងនោះ ឈ្មោះ ថា មានការពោលវាចាជាអារម្មណ៍ ឈ្មោះថា ជាអ្នកមានប្រក្រតីពោលវាចាជា ទីតាំងបុណ្ណោះ ព្រោះមិនកំណត់ដឹងនូវអត្ថ ។ ម្យ៉ាងទៀត ឈ្មោះថា ជា អ្នកមានប្រក្រតីពោលវាចាជាអ