អាយុសមឱសជ្ជនសូត្រ

ក្បាលទី 35 · ទំព័រ 737

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា នាមហាវ័ន ជិតក្រុងវេសាលី ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់បាត្រចីវរ ចូលទៅកាន់ក្រុងវេសាលី ដើម្បីបិណ្ឌបាត ក្នុងបុព្វណ្ហសម័យ ព្រះអង្គកាលត្រាច់ទៅបិណ្ឌបាត ក្នុងក្រុង វេសាលី ត្រឡប់អំពីបិណ្ឌបាត ក្នុងកាលជាខាងក្រោយភត្ត ក៏ត្រាស់ប្រាប់អាន ន្ទដ៏មានអាយុថា នែអានន្ទ អ្នកចូរយកនិសីទនៈ យើងនឹងចូលទៅឯ បាវាលចេតិយ ដើម្បីសម្រាកក្នុងវេលាថ្ងៃ ។ ព្រះអានន្ទដ៏មានអាយុ ទទួល ស្តាប់ព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយកាន់ យកនិសីទនៈទៅតាមក្រោយ នៃព្រះមានព្រះភាគ ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់យាងចូលទៅឯបាវាលចេតិយ លុះចូលទៅដល់ហើយ ទ្រង់គង់ លើអាសនៈដែលព្រះអានន្ទក្រាល លុះព្រះមានព្រះភាគទ្រង់គង់ស៊ប់ហើយ ទើបទ្រង់ត្រាស់នឹងព្រះអានន្ទដ៏មានអាយុថា នែអានន្ទ ទីក្រុងវេសាលី គួរជាទី ត្រេកអរ ឧទេនចេតិយ គួរជាទីត្រេកអរ គោតមកចេតិយ ជាទីត្រេកអរ សត្តម្ពចេតិយ ជាទីត្រេកអរ ពហុបុត្តចេតិយ ជាទីត្រេកអរ សារន្ទចេតិយ ជាទីត្រេកអរ បវាលចេតិយ ជាទីត្រេកអរ ម្នាលអានន្ទ ឥទ្ធិបាទទាំង ៤ យ៉ាង ដែលបុគ្គលណាមួយចម្រើនហើយ ធ្វើឲ្យរឿយៗ ហើយ ធ្វើឲ្យដូចជា យានហើយ ធ្វើឲ្យជាទីតាំងហើយ អធិដ្ឋានហើយ សន្សំហើយ ប្រារព្ធល្អ ហើយ បុគ្គលនោះ កាលបើប្រាថ្នានឹងឋិតនៅអស់អាយុកប្ប ឬលើសពីអាយុ កប្បទៅក៏បាន ម្នាលអានន្ទ ឥទ្ធិបាទទាំង ៤ តថាគតចម្រើនហើយ ធ្វើឲ្យរឿយ ៗ ហើយ ធ្វើឲ្យដូចជាយានហើយ ធ្វើឲ្យជាទីតាំងហើយ អធិដ្ឋានហើយ សន្សំហើយ ប្រារព្ធល្អហើយ ម្នាលអានន្ទ ព្រះតថាគតនោះ កាលប្រាថ្នានឹង ឋិតនៅអស់អាយុកប្ប ឬលើសអំ