បដិសល្លានសូត្រ
ខ្ញុំបានស្តាប់មកយ៉ាងនេះ សម័យមួយ ព្រះមានព្រះភាគ គង់ ក្នុងមិគារមាតុប្រាសាទ នាវត្តបុព្វារាម ទៀបក្រុងសាវត្ថី ។ សម័យនោះឯង ព្រះមានព្រះភាគ ចេញអំពីទីសម្ងំ ក្នុងសាយ័ណ្ហសម័យ ហើយទ្រង់គង់ព្ធដ៏ ខាងក្រៅខ្លោងទ្វារ ។ គ្រានោះ ព្រះបាទបសេនទិកោសល ចូលទៅគាល់ ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ គង់នៅក្នុង ទីសមគួរ ។ សម័យនោះឯង ពួកជដិល ៧ នាក់ ពួកនិគ្រន្ថ ៧ នាក់ ពួកអចេល ៧ នាក់ ពួកឯកសាដក ៧ នាក់ ពួកបរិព្វាជក ៧ នាក់ សុទ្ធតែ មានរោមព្ធដ៏ក្លៀក ទ្រុបទ្រុល និងក្រចកវែងៗ នាំយកអម្រែកមានប្រការ ផ្សេងៗ ដើរចូលមកក្នុងទីជិតនៃព្រះមានព្រះភាគ ។ ព្រះបាទបសេនទិកោសល់ ទ្រង់ទតឃើញពួកអ្នកបួសទាំងនោះ គឺពួកជដិល ៧ នាក់ ពួកនិគ្រន្ថ ៧ នាក់ ពួកអចេល ៧ នាក់ ពួកឯកសាដក ៧ នាក់ ពួកបរិព្វាជក ៧ នាក់ សុទ្ធតែមានរោម ព្ធដ៏ក្លៀក ទ្រុបទ្រុល និងក្រចកវែងៗ នាំយកអម្រែក មានប្រការផ្សេងៗ ហើយដើរចូលមកក្នុងទីជិតនៃព្រះមានព្រះភាគ លុះទ្រង់ ទតឃើញហើយ ទើបក្រោកចាកអាសនៈ ធ្វើសំពត់ឆៀងស្មាម្ខាង ហើយ លុតមណ្ឌលជង្គង់ខាងស្តាំចុះលើប្រឹថពី ប្រណម្យអញ្ជលី ចំពោះពួកអ្នកបួស ទាំងនោះ គឺជដិល ៧ នាក់ និគ្រន្ថ ៧ នាក់ អចេល ៧ នាក់ ឯកសាដក ៧ នាក់ បរិព្វាជក ៧ នាក់នោះ ហើយប្រកាសនាម ( របស់ព្រះអង្គ ) អស់វារៈ ៣ ដងថា បពិត្រលោកដ៏ចម្រើន ខ្ញុំជាស្តេចឈ្មោះបសេនទិកោសល់ បពិត្រលោកចម្រើន ខ្ញុំជាស្តេចឈ្មោះបសេនទិកោសល ។