អត្ថរបស់វោហារសព្ទ

ក្បាលទី 35 · ទំព័រ 769

ក្លិន នូវគ្រឿងក្រអូប ដើម្បីក្រអូប នូវគ្រឿងលាប ដើម្បីស្បែកស្អាត ។ បទថា ជាតរូបរជតំ បានដល់ មាស និងទ្រព្យដ៏សេស ។ បទថា សាទិយន្តេន បានដល់ ទទួល ។ បទទាំងអស់ ក៏ប្រកាសដល់ភាពដែលជន ទាំងនោះ ជាប់នៅក្នុងកាមនោះឯង ។ បទថា សំវាសេន បានដល់ ដោយការនៅរួម ។ បទថា សីលំ វេទិតព្វំ សេចក្តីថា ដែលនៅរួម គឺនៅរួមក្នុងទីតែមួយ គប្បីជ្រាបថា បុគ្គលនេះ ជា អ្នកមានសីល ឬជាអ្នកទ្រុស្តសីល ។ បទថា តញ្ច ខោ ទីឃេន អទ្ធុនា ន ឥត្តរេន សេចក្តីថា សីលនោះ គប្បីជ្រាបដោយកាលយូរ មិនគប្បីជ្រាប ដោយកាលដែលគប្បីមាន គប្បីកើត ។ ពិតហើយ ក្នុងថ្ងៃតិចតួច បុគ្គល ណាម្នាក់ អាចសម្តែងជាបុគ្គលមានអាការសង្រួម និងអាការសង្រួមឥន្ទ្រិយ បទថា មនសិករោតា នោ អមនសិករោតា សេចក្តីថា សីលនោះ បុគ្គល ដាក់ចិត្ត គឺពិចារណាថា អញនឹងកំណត់សីលរបស់បុគ្គលនោះ អាចដឹងបាន បុគ្គលក្រៅអំពីនេះ មិនអាចដឹងបានឡើយ ។ បទថា បញ្ញវតា សេចក្តីថា សីលនោះ ព្រោះអ្នកមានបញ្ញា គឺបណ្ឌិតអាចដឹងបាន ។ ព្រោះបុគ្គលល្ងង់ខ្លៅ ដាក់ចិត្ត ក៏មិនអាចដឹង ។ បទថា សំវោហារេន ប្រែថា ដោយការពោល ។ ពិតហើយ ពាណិជ្ជកម្ម ឈ្មោះថា វោហារ ដូចក្នុងប្រយោគថា មនុស្សណាមួយចិញ្ចឹមជីវិតដោយការជួញ ម្នាលវាសេដ្ឋ អ្នកចូរ ដឹងយ៉ាងនេះថា អ្នកនោះជាពាណិជ មិនមែនព្រាហ្មណ៍ទេ ដូច្នេះ ។ ចេតនា ឈ្មោះថា វោហារ ដូចក្នុងប្រយោគថា ម្នាលភិក្ខុទាំងឡាយ អរិយវោហារ ( វោហារដ៏ប្រសើរ ) នេះ មាន ៨ យ៉ាង … ម្នាលភិក្ខុ ទាំងឡាយ អនរិយវោហារ ( វោហារមិនប្រសើរ ) នេះ មាន ៨ យ៉ាង ដូច្នេះ ។ បញ្ញត្តិ ឈ្មោះថា វោហារ ដូចក្នុងប្រយោគថា សង្ខា សមញ្ញា បញ្ញត្តិ វោហារោ ការរាប់ ការដឹង ដោយប្រពៃ ការតាំង ការនិយាយ