អដ្ឋកថាអាហុសូត្រ

ក្បាលទី 35 · ទំព័រ 775

អាហុសូត្រទី ៣ មានវិនិច្ឆ័យដូចតទៅនេះ បទថា អត្តនោ អនេកេ បបកេ អកុសលេ ធម្មេ បហីនេ សេចក្តីថា ព្រះមានព្រះភាគទ្រង់ពិចារណាកិលេស ១៥០០ ដែលប្រព្រឹត្តទៅ មិនមានខាងដើមក្នុងសន្តានរបស់ទ្រង់ មានលោភៈ ទោសៈ មោហៈ វិបរិត មនសិការ អហិរិកៈ អនោត្តប្បៈ កោធៈ ឧបនាហៈ មក្ខៈ បលាសៈ ឥស្សា មច្ឆរិយៈ មាយា សាថេយ្យៈ ថម្ភៈ សារម្ភៈ មានះ អតិមានះ មទៈ បមាទៈ តណ្ហា អវិជ្ជា អកុសលមូល ៣ ទុច្ចរិត ៣ សង្កិលេស ៣ មន្ទិល ៣ វិសមសញ្ញា ៣ វិតក្ក ៣ បបញ្ចៈ ៣ វិបល្លាស ៤ អាសវៈ ៤ ឱឃៈ ៤ យោគៈ ៤ គន្ថៈ ៤ អគតិ ៤ តណ្ញុប្បាទាន ៤ ចេតោខីលៈ ៥ ចេតោវិនិពន្ធៈ ៥ នីវរណៈ ៥ អភិនន្ទនៈ ៥ វិវាទមូល ៦ តណ្ញាកាយ ៦ អនុស័យ ៧ មិច្ឆត្តៈ ៨ តណ្ហាមូលកៈ ៩ អកុសលកម្មបថ ១០ ទិដ្ឋិ ៦២ និងតណ្ហាវិបរិត ១០៨ ជាដើម ជាប្រភេទក្តី ធម៌ដែលអាក្រក់លាមកជា អនេក ដែលឈ្មោះថា ជាអកុសល ព្រោះអត្ថថា កើតអំពីការមិនឈ្លាស សូម្បីដែលកើតរួមជាមួយកិលេស ១៥០០ នោះក្តី ដែលទ្រង់លះហើយ គឺ លះដាច់ហើយដោយអរិយមគ្គ ត្រង់មណ្ឌលពោធិព្រឹក្សនោះឯង ព្រមដោយ វាសនា គឺទ្រង់ពិចារណាតាមលំដាប់បទថា កិលេសនេះ អាត្មាអញលះ បានហើយ កិលេសនេះ អញលះបានហើយ ដូច្នេះ ។ បទថា អនេកេ ច កុសលេ ធម្មេ បានដល់ ទ្រង់គង់ពិចារណាកុសល គឺធម៌ដែលមិនមានទោសរបស់ព្រះអង្គជាអនេក មានសីល សមាធិ បញ្ញា វិមុត្តិ វិមុត្តិញ្ញាណទស្សនៈ សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ មគ្គ ៤ ផល ៤ បដិសម្ភិទា ៤ ញាណជាគ្រឿងកំណត់កំណើត ៤ អរិយវង្ស ៤ វេសារជ្ជញ្ញាណ ៤ អង្គជាទីតាំងនៃសេចក្តីព្យាយាម ៥ សម្មាសមាធិមាន អង្គ ៥ សម្មាសមាធិដែលប្រកបដោយញាណ ៥ ឥន្ទ្រិយ ៥ ពល ៥ និស្សារណីយធាតុ ៥ វិមុត្តាយតនញ្ញាណ ៥ វិមុត្តិបរិ