បឋមកិរសូត្រ
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យ នោះឯង ពួកសមណព្រាហ្មណ៍ បរិព្វាជកច្រើនគ្នា អស្រ័យនៅក្នុងក្រុង សាវត្ថី មានលទ្ធិផ្សេងៗ មានទិដ្ឋិផ្សេងៗ មានសេចក្តីគាប់ចិត្តផ្សេងៗ មាន សេចក្តីចូលចិត្តផ្សេងៗ អាស្រ័យទិដ្ឋិនិស្ស័យផ្សេងៗ ។ សមណព្រាហ្មណ៍ មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា លោកទៀង ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ ។ សមណព្រាហ្មណ៍មួយពួកទៀត មាន វាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា លោកមិនទៀង ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា លោកមានទីបំផុត ពាក្យនេះពិត ពាក្យដទៃ ជាពាក្យ សោះសូន្យទទេ ។ សមណព្រាហ្មណ៍មួយទៀត មានវាទៈយ៉ាងនេះ មានទិដ្ឋិ យ៉ាងនេះថា លោកមិនមានទីបំផុត ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះ សូន្យទទេ ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាង នេះថា ជីវិតនោះ គឺសរីរៈនោះ ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យ ទទេ ។ សមណព្រាហ្មណ៍មួយពួកទៀត មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាង នេះថា ជីវិតដទៃ សរីរៈដទៃ ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យ ទទេ ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា សត្វស្លាប់ទៅ កើតទៀត ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ ។ សមណព្រាហ្មណ៍មួយពួកទៀត មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា សត្វ ស្លាប់ទៅ មិនកើតទៀត ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា សត្វស្លាប់ ទៅ កើតទៀតក៏មាន មិនកើតទៀតក៏មាន ព