តិត្ថសូត្រ
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យ នោះឯង ពួកសមណព្រាហ្មណ៍ បរិព្វាជក ច្រើនគ្នា អាស្រ័យនៅក្នុងក្រុង សាវត្ថី មានលទ្ធិផ្សេងៗ មានទិដ្ឋិផ្សេងៗ មានសេចក្តីគាប់ចិត្តផ្សេងៗ មាន សេចក្តីចូលចិត្តផ្សេងៗ អាស្រ័យទិដ្ឋិនិស្ស័យផ្សេងៗ ។ សមណព្រាហ្មណ៍ មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី ទៀង ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ ។ សមណព្រាហ្មណ៍មួយ ពួកទៀត មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី មិនទៀង ទេ ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ ។ សមណព្រាហ្មណ៍ មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី ទៀងខ្លះ មិនទៀងខ្លះ ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ ។ សមណព្រាហ្មណ៍មួយពួកទៀត មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី ទៀងក៏មិនមែន មិនទៀងក៏មិនមែន ពាក្យនេះពិត ពាក្យដទៃ ជាពាក្យ សោះសូន្យទទេ ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិ យ៉ាងនេះថា ខ្លួនក្តី លោកក្តី ធ្វើដោយខ្លួនឯង ពាក្យនេះពិត ពាក្យដទៃ ជាពាក្យ សោះសូន្យទទេ ។ សមណព្រាហ្មណ៍មួយពួកទៀត មានវាទៈយ៉ាងនេះ មាន ទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី អ្នកដទៃធ្វើ ពាក្យនេះពិត ពាក្យដទៃ ជាពាក្យ សោះសូន្យទទេ ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មាន ទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី ធ្វើដោយខ្លួនឯងខ្លះ អ្នកដទៃធ្វើខ្លះ ពាក្យនេះ ពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ ។ សមណព្រាហ្មណ៍មួយពួកទៀត មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោក