អដ្ឋកថាតិត្ថសូត្រ

ក្បាលទី 35 · ទំព័រ 813

តិត្ថសូត្រទី ៦ មានវិនិច្ឆ័យដូចតទៅនេះ ពាក្យទាំងអស់ មានន័យដូច ពោលហើយខាងដើមនោះឯង ។ ក្នុងពាក្យថា ឥមំ ឧទានំ នេះ គប្បីប្រកបសេចក្តីថា ព្រះមាន ព្រះភាគទ្រង់បន្លឺឧទាននេះ ដែលសម្តែងដល់ការប្រព្រឹត្តទៅកន្លង ព្រោះ ការមិនប្រព្រឹត្តទៅកន្លងចាកសង្សារ តាមលំដាប់របស់បុគ្គលដែលឃើញក្នុង ទិដ្ឋិ តណ្ហា និងមានះ ហើយវៀរទិដ្ឋិជាដើមនោះឲ្យឆ្ងាយ រួចពិចារណាសង្ខារ តាមសេចក្តីពិត និងរបស់បុគ្គលប្រកាន់ខុស ព្រោះមិនឃើញទោសក្នុងសង្ខារ ទាំងនោះ មិនឃើញតាមសេចក្តីពិត ។ បណ្តាបទទាំងនោះ បទថា អហង្ការបសុតាយំ បជា សេចក្តីថា ពួកស ត្វនេះ ដែលខ្វល់ខ្វាយ គឺប្រកបតាមអហង្ការ ពោល គឺអាត្មាអញសាង ឯង ដូចពោលហើយយ៉ាងនេះថា អត្តា និងលោក អាត្មាអញសាងឯង បាន ដល់ ទិដ្ឋិដែលប្រព្រឹត្តទៅយ៉ាងនោះ គឺពួកសត្វដែលប្រកាន់ខុស ។ បទថា បរង្ការូបសញ្ញិតា បានដល់ បុគ្គលប្រកបដោយបរង្ការ ព្រោះអាស្រ័យទិដ្ឋិថា អ្នកដទៃសាងដែលប្រព្រឹត្តទៅយ៉ាងនេះថា បុគ្គលដទៃ មានឥស្សរជនជាដើម សាងទាំងអស់ បានដល់ ដែលប្រកបដោយបរង្ការទិដ្ឋិនោះ ។ បទថា ឯតទេកេ នាព្ភញ្ញំសុ សេចក្តីថា សមណៈ និងព្រាហ្មណ៍មួយពួក ជាបុគ្គលមានប្រក្រតី ឃើញទោសក្នុងទិដ្ឋិ ២ យ៉ាងនោះ មិនតាមដឹងនូវទិដ្ឋិ ២ យ៉ាងនោះ សេចក្តី នេះដូចម្តេច គឺកាលសាងឯងបាន សត្វទាំងឡាយ ក៏គប្បីប្រាថ្នាសាងកាម បុណ្ណោះ បុគ្គលដែលមិនប្រាថ្នា មិនមាន ។ បុគ្គលណាម្នាក់ ទោះប្រាថ្នាទុក្ខ ដើម្បីខ្លួន នឹងមានវត្ថុដែលមិនត្រូវការ ក៏មិនមែន ព្រោះដូច្នោះ ទើបមិនជា អ្នកសាងឯង ។ សូម្បីអ្នកដទៃសាង បើមានឥស្សរជនជាហេតុ ឥស្សរជន នេះ គប្បីសាងដើម្បីខ្លួន ឬដើម្បីអ្នកដទៃ ។