សុភូតិសូត្រ
ក្បាលទី 35 · ទំព័រ 817
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះឯង ព្រះសុភូតិដ៏មានអាយុ អង្គុយពែនភ្នែន តាំងកាយត្រង់ ចូលកាន់សមាធិ ដែលមិនមានវិតក្កៈ ក្នុងទីជិតនៃព្រះមានព្រះភាគ ។ ព្រះមាន ព្រះភាគ បានទតឃើញព្រះសុភូតិដ៏មានអាយុ អង្គុយពែនភ្នែន តាំងកាយត្រ ង់ ចូលកាន់សមាធិ ដែលមិនមានវិតក្កៈ ក្នុងទីជិត ។ លុះព្រះមានព្រះភាគ ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា វិតក្កទាំងឡាយ ដែលអរិយបុគ្គលណា កម្ចាត់បង់ហើយ សម្រេច ហើយដោយប្រពៃ ក្នុងសន្តាន ឥតមានសេសសល់ មិនសម្គាល់ រូប ព្រោះកន្លងការជាប់ជំពាក់នោះ អរិយបុគ្គលនោះ មិនដល់នូវ ជាតិ ព្រោះបានកន្លងយោគធម៌ទាំង ៤ ហើយ ។ សូត្រទី ៧ ។