គណិកាសូត្រ

ក្បាលទី 35 · ទំព័រ 821

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ ។ សម័យ នោះឯង មានមនុស្ស ២ ពួក ជាអ្នកមានតម្រេក មានចិត្តប្រតិព័ទ្ធនឹងស្រី ផ្កាមាសម្នាក់ មានសេចក្តីប្រកួតប្រកាន់ ជម្លោះ ទាស់ទែង ប្រហារគ្នានិងគ្នា ដោយដៃទាំងឡាយខ្លះ ប្រហារដោយដុំដីទាំងឡាយខ្លះ ប្រហារដោយដំបង ទាំងឡាយខ្លះ ប្រហារដោយគ្រឿងស្រស្តាទាំងឡាយខ្លះ ក្នុងទីនោះ មនុស្ស ទាំងនោះ ដល់សេចក្តីស្លាប់ខ្លះ ដល់សេចក្តីទុក្ខស្ទើរស្លាប់ខ្លះ ។ លំដាប់នោះ ពួកភិក្ខុច្រើនរូប ស្លៀកស្បង់ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅបិណ្ឌបាត ក្នុងក្រុងរាជគ្រឹះ លុះត្រាច់ទៅបិណ្ឌបាត ក្នុងក្រុង រាជគ្រឹះ ហើយត្រឡប់ពីបិណ្ឌបាត ក្នុងវេលាខាងក្រោយភត្ត ក៏ចូលទៅគាល់ ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគហើយ អង្គុយ ក្នុងទីសមគួរ ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះ មានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ក្នុងក្រុងរាជគ្រឹះនេះ មានមនុស្ស ២ ពួក មានតម្រេក មានចិត្តប្រតិព័ទ្ធនឹងស្រីផ្កាមាសម្នាក់ មានសេចក្តីប្រកួត ប្រកាន់ ជម្លោះ ទាស់ទែង ប្រហារគ្នានិងគ្នា ដោយដៃទាំងឡាយខ្លះ ប្រហារ ដោយដុំដីទាំងឡាយខ្លះ ប្រហារដោយដំបងទាំងឡាយខ្លះ ប្រហារដោយ គ្រឿងស្រស្តាទាំងឡាយខ្លះ ក្នុងទីនោះ មនុស្សទាំងនោះ ដល់សេចក្តីស្លាប់ខ្លះ