ឧបាតិសូត្រ

ក្បាលទី 35 · ទំព័រ 831

បញ្ញត្ត ដូចភ្លើងដែលអស់កំញមរលត់ទៅ ដូច្នោះ ។ ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់ក្នុងទីវាល ក្នុងរាត្រីមានងងឹត អ័ព្ទ មានគេអុជប្រទីបថ្វាយ ។ សម័យនោះឯង សត្វមមាចជាច្រើន ហើរ ឆ្វៀលឆ្វាត់ ជិតប្រទីបប្រេងនោះ ដល់សេចក្តីមិនចម្រើន គឺទុក្ខ ដល់សេចក្តី វិនាស គឺស្លាប់ ដល់សេចក្តីមិនចម្រើន និងសេចក្តីវិនាស ។ ព្រះមានព្រះភាគ ទ្រង់បានឃើញសត្វមមាចច្រើនទាំងនោះ ហើរឆ្វៀលឆ្វាត់ ជិតប្រទីប ប្រេងទាំងនោះ ដល់សេចក្តីមិនចម្រើន ដល់សេចក្តីវិនាស ដល់សេចក្តីមិន ចម្រើន និងសេចក្តីវិនាស ។ លុះព្រះមានព្រះភាគ បានជ្រាបច្បាស់សេចក្តី នុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា សមណព្រាហ្មណ៍ទាំងឡាយ មិនទាន់បានត្រាស់ដឹងសារធម៌ មានសីលជាដើម រមែងប្រកាន់មាំ តែងញ៉ាំងចំណងថ្មីៗ គឺ តណ្ហា និងទិដ្ឋិឲ្យចម្រើន រមែងធ្លាក់ ( ក្នុងភ្នក់ភ្លើង គឺភព ៣ ) ដូចជាសត្វមមាច ដែលធ្លាក់ចូលក្នុងអណ្តាតភ្លើង សមណព្រាហ្មណ៍មួយពួក ប្រកាន់មាំក្នុងរូបដែលឃើញ និងសំឡេង ដែលខ្លួនឮហើយ ។ សូត្រទី ៩ ។ ៥