អដ្ឋកថាឧបាតិសូត្រ

ក្បាលទី 35 · ទំព័រ 832

ឧបាតិសូត្រទី ៩ មានវិនិច្ឆ័យដូចតទៅនេះ បទថា រត្តន្ធការតិមិសាយំ បានដល់ ងងឹត ដោយការ ងងឹតស្លុបក្នុងរាត្រី ។ ពិតហើយ រាត្រី សូម្បីក្នុងថ្ងៃ ១៥ កើត ភ្លឺស្វាង ដោយពន្លឺព្រះចន្ទខាងខ្នើត ឈ្មោះថា វៀរចាកងងឹត សូម្បីការងងឹត ក៏មិន គួរពោលថា ងងឹតក្នុងពេលថ្ងៃ ប្រាសចាកការសៅហ្មង ដោយពពក ជាដើម ។ ពិតហើយ ការងងឹត លោកហៅថា តិមិសា ។ ការងងឹតនេះ គឺថ្ងៃលិចកណ្តាលយប់ ភ្លៀងធ្លាក់ និងគ្របដណ្តប់ដោយពពក ដោយហេតុ នោះ ទើបលោកពោលថា បទថា រត្តន្ធការតិមិសាយំ បានដល់ ការងងឹត ដោយការងងឹតស្លុបក្នុងរាត្រី ដូច្នេះ ។ បទថា អព្ភោកាសេ បានដល់ ក្នុងឱកាសដែលមិនបិទបាំង បានដល់ ទីលានវិហារ ។ បទថា តេលប្បទីបេសុ ឈាយមានេសុ បានដល់ កាល ប្រទីបឆេះសន្ធោសន្ធៅដោយប្រេង ។ សួរថា រស្មីមួយព្យាមរបស់ព្រះសាស្តាតាមប្រក្រតីផ្សាយទៅ អស់ទី ប្រមាណមួយព្យាម សង្កត់នូវពន្លឺព្រះចន្ទ និងព្រះអាទិត្យ ពន្លឺរបស់ព្រះពុទ្ធ ដែលក្រាស់ តាំងឡើងកម្ចាត់ងងឹត សូម្បីព្រះរស្មីនៃព្រះវរកាយ ក៏បព្ចោញ រស្មីដ៏ក្រាស់ មានពណ៌ ៦ មានពណ៌ខៀវ និងលឿងជាដើមតាមប្រក្រតីនោះ ឯង ទាំងធ្វើទីប្រមាណ ៨០ ហត្ថ ដោយជុំវិញឲ្យភ្លឺ កាលបើដូច្នោះ ក្នុង ឱកាសដែលព្រះមានព្រះភាគគង់ប្រថាប់ មានពន្លឺតែមួយ ដូចគ្នានឹងពន្លឺរបស់ ព្រះពុទ្ធនោះឯង មិនចាំបាច់មានកិច្ច គឺការអុជប្រទីប មិនមែនឬ ឆ្លើយថា មិនមានក៏ពិត តែឧបាសកត្រូវការបុណ្យ ក៏ត្រូវអុជប្រទីបរាល់ៗ ថ្ងៃ ដើម្បី ធ្វើការបូជាព្រះមានព្រះភាគ និងភិក្ខុសង្ឃ ។