អដ្ឋកថាឧបបជ្ជន្តិសូត្រ

ក្បាលទី 35 · ទំព័រ 840

ឧបបជ្ជន្តិសូត្រទី ១០ មានវិនិច្ឆ័យដូចតទៅនេះ បទថា យាវកីវំ ប្រែថា អស់កាលមានប្រមាណត្រឹមណា ។ បទថា យតោ សេចក្តីថា ក្នុងកាលណា គឺតាំងអំពីកាលណា ឬថា ក្នុង កាលណា ដោយបទថា ឯវមេតំ អានន្ទ ទ្រង់សម្តែងថា អានន្ទ បទដែល អ្នកពោលថា កាលតថាគតកើតឡើង លាភ និងសក្ការៈ រមែងចម្រើន ក្រៃលែងដល់ព្រះតថាគត និងដល់សាវ័ករបស់តថាគតបុណ្ណោះ ឯពួកតិរ្ថិយ ជាអ្នកអស់នូវតេជះ អស់នូវរស្មី វិនាសលាភ និងសក្ការៈនោះ រមែងយ៉ាង នោះ សេចក្តីនោះ មិនក្លាយទៅជាដទៃឡើយ ពិតហើយ កាលចក្ករ័តន៍ របស់ស្តេចចក្រពត្តិប្រាកដ សត្វលោកលះចក្ករ័តន៍ មិនធ្វើការបូជា សក្ការៈ និងការរាប់អាន ឲ្យប្រព្រឹត្តទៅក្នុងទីដទៃ តែសត្វលោកទាំងអស់ តែងធ្វើ សក្ការៈ គោរព រាប់អាន បូជាចក្ករ័តន៍បុណ្ណោះ ដោយភាវៈទាំងពួង ដូច្នោះ សូម្បីវិបាកដែលជាគ្រឿងហូរចេញ ត្រឹមតែជាបុណ្យ ដែលហូរជូនទៅតាម វដ្តៈ ក៏គង់មានអានុភាពច្រើនដល់ម្លោះ នឹងពោលទៅថ្វីដល់ពុទ្ធរ័តន៍ ធម្មរ័តន៍ សង្ឃរ័តន៍ ដែលទ្រទ្រង់នូវគុណប្រមាណមិនបាន ដែលជាគ្រឿង ឧបការៈដល់កម្លាំងរបស់បុណ្យ ដែលឲ្យផលរហូតដល់ព្រះនិព្វាននោះ ។ ពិតហើយ ព្រះមានព្រះភាគ កាលទ្រង់សម្រេចសម្មាសម្ពោធិញ្ញាណ ហើយទ្រង់ប្រកាសធម្មចក្រដ៏ប្រសើរ កាលព្រះអរហន្ត ៦១ អង្គ កើតឡើង ក្នុងលោកតាមលំដាប់ ទើបទ្រង់បញ្ជូនព្រះអរហន្ត ៦០ អង្គ ដើម្បីចារិកទៅ តាមជនបទ ហើយទ្រង់យាងទៅកាន់ឧរុវេលាប្រទេស ឲ្យជដិល ១០០០ នាក់ មានឧរុវេលកស្សបៈជាប្រធាន តាំងនៅក្នុងអរហត្ត ទ្រង់ចោមរោមដោយព្រះអរហន្ត ទាំងនោះ យាងទៅប្រថាប់គង់ត្រង់ឧទ្យានត្នោតជំទង់ ធ្វើអ្នកដែនអង្គៈ និងមគធៈ មានព្រះបាទពិម្ពិសារជាប្រធាន ប្រមាណបាន ១២០០០០ នាក់ ឲ្យឈមចុះក្នុងព្រះ