អដ្ឋកថាបឋមភទ្ទិយសូត្រ
បឋមភទ្ទិយសូត្រទី ១ នៃចូឡវគ្គទី ៧ មានវិនិច្ឆ័យដូចតទៅនេះ បទថា ភទ្ទិយោ ក្នុងពាក្យថា លកុណ្ឋកភទ្ទិយំ នេះ ជាឈ្មោះរបស់លោកមានអាយុអង្គនោះ ។ ព្រោះលោកមានរូបរាងទាប ទើប គេស្គាល់លោកថា លកុណ្ឋកភទ្ទិយៈ ។ បានឮមកថា លោកជាកុលបុត្រអ្នកក្រុងសាវត្ថី មានទ្រព្យច្រើន មាន ភោគៈច្រើន តែមានរូបរាងមិនគួរជ្រះថ្លា មានពណ៌សម្បុរមិនល្អ មិនគួរមើល ហើយទាបតឿ ។ ថ្ងៃមួយ កាលព្រះសាស្តាប្រថាប់នៅក្នុងវត្តជេតពន លោក មួយអន្លើដោយឧបាសក ទៅកាន់វិហារ ស្តាប់ធម្មទេសនាបា ននូវសទ្ធា បព្វជ្ជា និងឧបសម្បទាហើយ រៀនកម្មដ្ឋានក្នុងសម្នាក់ព្រះសាស្តា បំពេញ វិបស្សនា សម្រេចសោតាបត្តិផលហើយ ក្នុងកាលនោះ ពួកភិក្ខុដែលជា សេក្ខបុគ្គលដោយច្រើន ចូលទៅរកព្រះសារីបុត្រ សូមកម្មដ្ឋាន សូមស្តាប់ នូវធម្មទេសនា សួរបញ្ញាដើម្បីមគ្គខាងលើ ។ ព្រះសារីបុត្រកាលនឹងធ្វើ បំណងនៃភិក្ខុទាំងនោះឲ្យបរិបូណ៌ ទើបសម្តែងធម៌ ប្រាប់កម្មដ្ឋាន និងដោះស្រាយ ប្រស្នា ។ ភិក្ខុទាំងនោះព្យាយាម ពួកខ្លះសម្រេចសកទាគាមិផល ពួក ខ្លះសម្រេចអនាគាមិផល ពួកខ្លះសម្រេចអរហត្តផល ពួកខ្លះបាននូវវិជ្ជា ៣ ពួកខ្លះបាននូវអភិញ្ញា ៦ ពួកខ្លះបាននូវបដិសម្ភិទា ៤ ។ ឯព្រះលកុណ្ឋក- ភទ្ទិយៈ ឃើញហេតុនោះហើយ ដល់នូវភាពជាសេក្ខបុគ្គល ក៏ស្គាល់កាល និងកំណត់ ទីដែលខ្លួនខ្វះខាតក្នុងផ្លូវចិត្ត ចូលទៅរកព្រះធម្មសេនាបតី បាន ទទួលបដិសណ្ឋារៈហើយ និមន្តឲ្យលោកសម្តែងធម្មទេសនា ។ ឯព្រះធម្មសេនាបតីក៏បានសម្តែងធម៌ដ៏សមគួរដល់អធ្យាស្រ័យរបស់លោក ។ ដោយ ហេតុនោះ ទើបលោកពោលថា សម័យនោះឯង ព្រះសារីបុត្រដ៏អាយុ បានពន្យល់ព្រះលកុណ្ឋកភទ្ទិយៈដ៏មានអាយុ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថ