ទុតិយភទ្ទិយសូត្រ

ក្បាលទី 35 · ទំព័រ 851

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះឯង ព្រះសារីបុត្តដ៏មានអាយុ សម្គាល់ព្រះលកុណ្ឋកភទ្ទិយៈដ៏ មានអាយុថាជាសេក្ខៈ ក៏ពន្យល់ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយដោយធម្មីកថា ច្រើនប្រការ មានប្រមាណដ៏ក្រៃលែង ។ កាល ព្រះមានព្រះភាគ ទ្រង់បានឃើញព្រះសារីបុត្តដ៏មានអាយុ សម្គាល់ព្រះ លកុណ្ឋកភទ្ទិយៈដ៏មានអាយុ ថាជាសេក្ខៈ ក៏ពន្យល់ឲ្យឃើញច្បាស់ ឲ្យ កាន់យក ឲ្យអាចហាន ឲ្យរីករាយដោយធម្មីកថា ច្រើនប្រការ មានប្រមាណ ដ៏ក្រៃលែង ។ លុះព្រះមានព្រះភាគ បានជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើប ទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា បុគ្គលបានកាន់ផ្តាច់វដ្ត បានដល់ព្រះនិព្វាន មិនមានតណ្ហា ស្ទឹងរីងស្ងួត មិនហូរទៅ យ៉ាងណា កិលេសវដ្ត ដែល បុគ្គលកាត់ហើយ រមែងមិនប្រព្រឹត្តទៅ ( យ៉ាងនោះដែរ ) នេះជាទីបំផុតទុក្ខ ។ សូត្រទី ២ ។