តណ្ញក្ខយសូត្រ

ក្បាលទី 35 · ទំព័រ 870

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះឯង ព្រះអញ្ញាកោណ្ឌញ្ញៈដ៏មានអាយុ អង្គុយពែនភ្នែក តម្រង់ កាយត្រង់ ក្នុងទីជិតនៃព្រះមានព្រះភាគ ហើយពិចារណា តណ្ញាសង្ខយវិមុត្តិ គឺ និព្វាន ។ ព្រះមានព្រះភាគ ទ្រង់ទតឃើញ ព្រះអញ្ញាកោណ្ឌញ្ញៈដ៏ មានអាយុ អង្គុយពែនភ្នែន តម្រង់កាយត្រង់ ក្នុងទីជិតហើយពិចារណា តណ្ញាសង្ខយវិមុត្តិ ។ លុះព្រះមានព្រះភាគ ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា ឫស គឺ អវិជ្ជា និងផែនដី គឺអាសវៈ មិនមានដល់ អរិយបុគ្គលណា ស្លឹក គឺ សេចក្តីស្រវឹង ក៏មិនមាន វល្លិ គឺមានះ នឹងមានមកអំពីណា បុគ្គលណានឹងគួរ តិះដៀលនូវអរិយបុគ្គលនោះ ដែលជាអ្នកប្រាជ ផុត ចាកចំណងបាន សូម្បីពួកទេវតា ក៏សរសើរបុគ្គល នោះ ទាំងព្រហ្មក៏សរសើរដែរ ។ សូត្រទី ៦ ។ ៥