អដ្ឋកថាតណ្ញក្ខយសូត្រ

ក្បាលទី 35 · ទំព័រ 871

តណ្ញក្ខយសូត្រទី ៦ មានវិនិច្ឆ័យដូចតទៅនេះ បទថា កោណ្ឌញ្ញោ ក្នុងបទថា អញ្ញាសិកោណ្ឌញ្ញោ នេះ ជាឈ្មោះនៃព្រះថេរៈដែលមកដោយគោត្រ ។ ក្នុងបណ្តាសាវ័កទាំងឡាយ ព្រះថេរៈ ប្រាកដក្នុងព្រះសាសនាថា អញ្ញាកោណ្ឌញ្ញៈនោះឯង ដោយពាក្យ ឧទានដែលព្រះមានព្រះភាគត្រាស់ថា អញ្ញាសិ វត ភោ កោណ្ឌញ្ញោ ព្រោះត្រាស់ដឹងអរិយសច្ច ៤ មុនសាវ័កទាំងអស់ ។ បទថា តណ្ញាសង្ខយវិមុត្តឹ ឈ្មោះថា ធម៌ជាទីអស់ទៅនៃតណ្ហា ព្រោះ ជាទីអស់តណ្ហា គឺជាទីដែលលះតណ្ហា បានដល់ ព្រះនិព្វាន ។ ការរួចផុត ព្រោះការអស់ទៅនៃតណ្ហានោះ ។ ម្យ៉ាងទៀត អរិយមគ្គ ឈ្មោះថា ធម៌ជាទី អស់ទៅនៃតណ្ហា ព្រោះជាហេតុអស់ គឺជាហេតុលះតណ្ហា ឈ្មោះថា តណ្ហាសង្ខយវិមុត្តិ ព្រោះមានវិមុត្តិជាផល ឬជាទីបំផុតនៃអរិយមគ្គ ដោយនិប្ប- រិយាយ បានដល់ សមាបត្តិដែលសម្បយុត្តដោយអរហត្តផល ។ ជាបុគ្គល អង្គុយពិចារណាសមាបត្តិ ដែលសម្បយុត្តដោយអរហត្តនោះ ។ ពិតហើយ ព្រះអញ្ញាកោណ្ឌញ្ញៈនេះចូលផលសមាបត្តិច្រើន ព្រោះដូច្នោះ សូម្បីក្នុងទីនេះ លោកក៏បានធ្វើយ៉ាងនេះ ។ បទថា ឯតមត្ថំ វិទិត្វា សេចក្តីថា កាលទ្រង់ជ្រាបការពិចារណាអរហត្តផលរបស់ព្រះអញ្ញាកោណ្ឌញ្ញៈហើយ ទើបទ្រង់បន្លឺឧទាននេះ ដែល សម្តែងដល់សេចក្តីនោះ ។ បណ្តាបទទាំងនោះ បទថា យស្ស មូលំ ឆមា នត្ថិ សេចក្តីថា ព្រះអរិយបុគ្គលណាមិនមានអវិជ្ជាដូចជាឫសនៃដើមឈើ គឺអត្តភាព និងមិនមាន ផែនដី ពោល គឺអាសវៈ នីវរណៈ និងអយោនិសោមនសិការដែលជាទីតាំង អាស្រ័យនូវអវិជ្ជានោះឯង ព្រោះដកឡើងបានដោយអរហត្តមគ្គ ។ គប្បីជ្រាប សម្ពន្ធបទក្នុងបទថា បណ្ណា នត្ថិ កុតោ លតា នេះថា វល្លិមិនមាន ស្លឹក នឹងមានអំពីណា ។