បបញ្ចក្ខយសូត្រ

ក្បាលទី 35 · ទំព័រ 874

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់ពិចារណា ការលះបង់នូវការ ពិចារណាបបញ្ចសញ្ញា ( សញ្ញាជាគ្រឿងយឺតយូរ ) របស់ព្រះអង្គ ។ លុះ ព្រះមានព្រះភាគ ជ្រាបការលះបង់នូវការពិចារណា បបញ្ចសញ្ញារបស់ព្រះអង្គ ហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា បបញ្ចសញ្ញាក្តី ការមាំមួនក្តី មិនមានដល់បុគ្គលណា បុគ្គល នោះ ឈ្មោះថា បានកន្លងកិលេសជាតិជាគ្រឿងតផង ជើង គុល គឺអវិជ្ជាផង មនុស្សលោក ព្រមទាំងទេវលោក ក៏មិន មើលងាយអ្នកប្រាជ ដែលគ្មានតណ្ហា ហើយប្រព្រឹត្តទៅ ដោយញាណនោះបានឡើយ ។ សូត្រទី ៧ ។