អដ្ឋកថាបបញ្ចក្ខយសូត្រ

ក្បាលទី 35 · ទំព័រ 875

បបញ្ចក្ខយសូត្រទី ៧ មានវិនិច្ឆ័យដូចតទៅនេះ បទថា បបញ្ចសញ្ញាសង្ខាបហានំ សេចក្តីថា កិលេស ឈ្មោះថា ធម៌ជាគ្រឿងយឺតយូរ ព្រោះដែលកើតឡើងឯង ធ្វើឲ្យយឺតយូរ គឺ ពង្រីកនូវសន្តាននោះឲ្យទូលំទូលាយ បានដល់ ឲ្យតាំងនៅយូរដោយពិសេស បានដល់ រាគៈ ទោសៈ មោហៈ ទិដ្ឋិ និងមានះ ។ សមដូចពាក្យដែល លោកពោលថា រាគៈ ជាធម៌ធ្វើឲ្យយឺតយូរ ទោសៈ ជាធម៌ធ្វើឲ្យយឺតយូរ មោហៈ ជាធម៌ធ្វើឲ្យយឺតយូរ តណ្ហា ជាធម៌ធ្វើឲ្យយឺតយូរ ទិដ្ឋិ ជាធម៌ធ្វើឲ្យ យឺតយូរ មានះ ជាធម៌ធ្វើឲ្យយឺតយូរ ។ ម្យ៉ាងទៀត ធម៌ មានអត្ថថា សៅហ្មង ឈ្មោះថា អត្ថនៃធម៌ជាគ្រឿងយឺតយូរ ធម៌ មានអត្ថដូចសំរាម ឈ្មោះថា អត្ថនៃធម៌ជាគ្រឿងយឺតយូរ ។ ក្នុងបបញ្ចធម៌ទាំងនោះ សុភសញ្ញា ជាគ្រឿងសម្គាល់របស់បបញ្ចធម៌ គឺរាគៈ អាឃាតវត្ថុជាគ្រឿងសម្គាល់របស់ បបញ្ចធម៌ គឺទោសៈ អាសវៈជាគ្រឿងសម្គាល់របស់បបញ្ចធម៌ គឺមោហៈ វេទនាជាគ្រឿងសម្គាល់របស់បបញ្ចធម៌ គឺតណ្ហា សញ្ញា ជាគ្រឿងសម្គាល់ របស់បបញ្ចធម៌ គឺទិដ្ឋិ វិតក្ក ជាគ្រឿងសម្គាល់របស់បបញ្ចធម៌ គឺមានះ ។ សញ្ញាដែលកើតព្រមជាមួយបបញ្ចធម៌ទាំងនោះ ឈ្មោះថា បបញ្ចសញ្ញា ។ ឯភាគៈ កោដ្ឋាសនៃបបញ្ចសញ្ញា ឈ្មោះថា ចំណែកនៃបបញ្ចសញ្ញា ពោល ដោយអត្ថ បានដល់ គំនរនៃកិលេស ដែលជាចំណែកនៃធម៌ ជាគ្រឿងយឺត យូរនោះ មួយអន្លើដោយនិមិត្ត ។ ក្នុងទីនេះ សព្ទថា សញ្ញា រមែងមាន ដោយបបញ្ចធម៌នោះ ជាហេតុដែលទួទៅដល់ចំណែកនោះៗ ។ សមដូចពាក្យ ដែលលោកពោលថា សេចក្តីពិត ចំណែកនៃបបញ្ចធម៌ មានសញ្ញាជាហេតុ ។ ការលះនូវចំណែកនៃបបញ្ចធម៌ទាំងនោះ ។ អធិប្បាយថា កាត់កិលេស មាន រាគៈជាដើម ដោយមគ្គនោះៗ បានជាសមុច្ឆេទ ។ បានឮថា ក្នុងកាលនោះ ព្រះមានព្រះភាគ ទ្រង់ពិចារណាកិលេសដែល ជាហេតុនៃសេ