មហាកច្ចានសូត្រ
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះឯង ព្រះមហាកច្ចានៈដ៏មានអាយុ អង្គុយពែនភ្នែន តម្រង់កាយត្រ ង់ ផ្ចង់ចិត្តទៅរកកាយគតាសតិ ឲ្យមានមុខឆ្ពោះទៅព្ធដ៏ខាងក្នុង ជិតព្រះមាន ព្រះភាគ ។ ព្រះមានព្រះភាគ ទ្រង់ទតឃើញព្រះមហាកច្ចានៈដ៏មានអាយុ អង្គុយពែនភ្នែន តម្រង់កាយត្រង់ ផ្ចង់ចិត្តទៅរកកាយគតាសតិ ឲ្យមានមុខ ឆ្ពោះទៅព្ធដ៏ខាងក្នុង ក្នុងទីជិតហើយ ។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់ សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា កាយគតាសតិ ដែលបុគ្គលណា តម្កល់រឿយៗ គ្រប់កាល ( កាយគតាសតិនោះ ) មិនមានដល់បុគ្គលនោះផង មិន មានដល់អាត្មាអញ ( ក្នុងអតីតកាល ) ផង នឹងមិនមាន ដល់អាត្មាអញ ( ក្នុងអនាគត ) ផង មិនមានដល់អាត្មាអញ ( ក្នុងកាលឥឡូវនេះ ) ផង បុគ្គលនោះ ឈ្មោះថា នៅដោយអនុបុព្វវិហារធម៌ គប្បីឆ្លងតណ្ហាជាពិស ក្នុងកាល ( ទាំង ៣ ) ក្នុងភពទាំង ៣ នោះបាន ។