អដ្ឋកថាមហាកច្ចានសូត្រ

ក្បាលទី 35 · ទំព័រ 879

សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា កាយគតាសតិ ដែលបុគ្គលណា តម្កល់រឿយៗ គ្រប់កាល ( កាយគតាសតិនោះ ) មិនមានដល់បុគ្គលនោះផង មិន មានដល់អាត្មាអញ ( ក្នុងអតីតកាល ) ផង នឹងមិនមាន ដល់អាត្មាអញ ( ក្នុងអនាគត ) ផង មិនមានដល់អាត្មាអញ ( ក្នុងកាលឥឡូវនេះ ) ផង បុគ្គលនោះ ឈ្មោះថា នៅដោយអនុបុព្វវិហារធម៌ គប្បីឆ្លងតណ្ហាជាពិស ក្នុងកាល ( ទាំង ៣ ) ក្នុងភពទាំង ៣ នោះបាន ។