អត្ថរបស់អជ្ឈត្តសព្ទ

ក្បាលទី 35 · ទំព័រ 879

សូត្រទី ៨ ។ ៥ មហាកច្ចានសូត្រទី ៨ មានវិនិច្ឆ័យដូចតទៅនេះ អជ្ឈត្ត សព្ទនេះ ក្នុងបទថា អជ្ឈត្តំ នេះ មកក្នុងអត្ថថា កើតខាងក្នុង ដូចក្នុងប្រយោគជាដើមថា ឆ អជ្ឈត្តិកានិ អាយតនានិ អាយតនៈខាងក្នុង ៦ ដូច្នេះ ។ មកក្នុងអត្ថថា កើតក្នុងខ្លួន ដូចក្នុងប្រយោគ ជាដើមថា អជ្ឈត្តា ធម្មា ធម៌ទាំងឡាយកើតក្នុងខ្លួន និងក្នុងប្រយោគមួយ ទៀតថា អជ្ឈត្តំ វា កាយេ កាយានុបស្សី ពិចារណានូវកាយក្នុងកាយ ដូច្នេះ ។ មកក្នុងអត្ថថា ជាខាងក្នុងនៃអារម្មណ៍ ដូចក្នុងប្រយោគជាដើមថា សព្វនិមិត្តានំ អមនសិការា អជ្ឈត្តំ សុញ្ញតំ ឧបសម្បជ្ជ វិហរតិ ព្រោះមិន មនសិការដល់និមិត្តទាំងពួង ភិក្ខុចូលដល់សុញ្ញតដែលជាខាងក្នុង អធិប្បាយ ថា ក្នុងតំណែងដែលជាធំ ។ ពិតហើយ ផលសមាបត្តិ ឈ្មោះថា ជាឋានៈ ដ៏ធំនៃព្រះពុទ្ធទាំងឡាយ មកក្នុងអត្ថថា ជាខាងក្នុងនៃគោចរ ដូចក្នុងប្រយោគ ជាដើមថា តេនានន្ទ ភិក្ខុនា តស្មឹ យេវ បុរិមស្មឹ សមាធិនិមិត្តេ អជ្ឈត្តមេវ ចិត្តំ សណ្ឋបេតព្វំ សន្និសាទេតព្វំ ឯកោទិកាតព្វំ សមាទហាតព្វំ ម្នាល អានន្ទ ភិក្ខុនោះ ត្រូវតាំងចិត្ត ធ្វើចិត្តឲ្យជ្រះថ្លា ធ្វើចិត្តឲ្យស្ងប់ស្ងាត់ ធ្វើចិត្ត ឲ្យរីករាយខាងក្នុង ក្នុងសមាធិនិមិត្តពីមុននោះវិញ ។ ក្នុងទីនេះ អ្នកគប្បី ឃើញថា មកក្នុងអត្ថថា មានគោចរជាខាងក្នុងនោះឯង ព្រោះដូច្នោះ ទើប លោកពោលថា បទថា អជ្ឈត្តំ បានដល់ ក្នុងអារម្មណ៍កម្មដ្ឋានដែលជា អារម្មណ៍ខាងក្នុង ។ បទថា បរិមុខំ ប្រែថា ចំពោះមុខ ។ បទថា សុបដ្ឋិតាយ បានដល់ មានសតិទៅក្នុងកាយ ដែលតាំងមាំដោយល្អ ។