អដ្ឋកថាឧទបានសូត្រ
ឧទបានសូត្រទី ៩ មានវិនិច្ឆ័យដូចតទៅនេះ បទថា មល្លេសុ សេចក្តីថា ជនបទមួយ ដែលជាទីនៅរបស់ ព្រះរាជកុមារអ្នកជនបទ ឈ្មោះថា មល្លៈ គេហៅថា មល្លៈ ព្រោះដេរដាស ក្នុងមល្លជនបទ ដែលផ្លូវលោកហៅថា មល្លៈនោះ ។ តែអាចារ្យពួកខ្លះ ពោលថា មាលេសុ ។ បទថា ចារិកញ្ចរមានោ បានដល់ ទ្រង់យាងចារិក ទៅក្នុងជនបទមណ្ឌលធំ ដោយយាងចារិកទៅមិនប្រញាប់ប្រញាល់ ។ បទថា មហតា ភិក្ខុសង្ឃេន បានដល់ ពួកមហាសមណៈ ដែលកំណត់ចំនួន មិនបាន ។ ពិតហើយ ក្នុងកាលនោះ ព្រះមានព្រះភាគ ចោមរោមទៅដោយ ភិក្ខុសង្ឃជាច្រើន បទថា ថូណំ នាម មល្លានំ ព្រាហ្មណគ្គាមោ បានដល់ ស្រុកព្រាហ្មណ៍ ព្រោះមានព្រាហ្មណ៍ច្រើនដល់ឈ្មោះថា ថូនៈ ក្នុងមល្លបទេស ដែលជាទីតាំងនៃមជ្ឈិមប្រទេស ក្នុងទិសអាគ្នេយ៍ ។ បទថា តទវសរិ កាត់ បទជា តំ អវសរិ យាងទៅកាន់ស្រុកព្រាហ្មណ៍នោះ អធិប្បាយថា ទ្រង់ យាងទៅថូនគ្រាម ។ បទថា អស្សោសុំ ប្រែថា បានអង្គុយហើយ អធិប្បាយថា ដឹងដោយ ក្រសែនៃសំឡេងឃោសនាដែលមកប៉ះសោតទ្វារ ។ បទថា ខោ ជានិបាត ប្រើក្នុងអត្ថថា ធ្វើបទឲ្យពេញ ឬប្រើក្នុងអវធារណៈ គឺហាមសេចក្តីដទៃ ។ យ៉ាងនោះ ដោយ ខោ សព្ទ ដែលមានអវធារណៈជាអត្ថ ប្រែថា បាន ស្តាប់ហើយ អធិប្បាយថា ព្រាហ្មណ៍ និងគហបតីអ្នកថូនគ្រាម មិនមាន អន្តរាយចំពោះការទៅ ។ ដោយ ខោ សព្ទ ដែលមានបទបូរណៈជាអត្ថ ត្រឹមតែជាបទ និងព្យញ្ជនៈពីរោះរណ្តំបុណ្ណោះ ។ បទថា ថូណេយ្យកា ប្រែ ថា អ្នកដែនថូនគ្រាម ។ ក្នុងបទថា ព្រាហ្មណគហបតិកា នេះ មានវិនិច្ឆ័យ ដូចតទៅនេះ ឈ្មោះថា ព្រាហ្មណ៍ ព្រោះពោលពាក្យដ៏ប្រសើរ អធិប្បាយ ថា ស្វាធ្យាយមន្ត ។ ពិតហើយ បទថា ព្រាហ្មណា នេះ ជាវេវចនៈរបស់ ព្រាហ្មណ៍ដោយកំណើត ឯព្រះអរិយៈទាំងឡាយ លោកក៏ហៅ