បឋមនិព្វានសូត្រ

ក្បាលទី 35 · ទំព័រ 907

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យ នោះឯង ព្រះមានព្រះភាគ ទ្រង់ពន្យល់ភិក្ខុទាំងឡាយ ឲ្យយល់ច្បាស់ ឲ្យ កាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ប្រកបដោយព្រះនិព្វាន ពួកភិក្ខុទាំងនោះបានធ្វើឲ្យជាប្រយោជន៍ ធ្វើទុកក្នុងចិត្ត ប្រមូលមកនូវធម្មទេសនា ទាំងអស់ដោយចិត្ត ផ្ចង់ត្រចៀកស្តាប់ធម៌ ។ លំដាប់នោះ ព្រះមាន ព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលា នោះថា ម្នាលភិក្ខុទាំងឡាយ អាយតនៈនោះ រមែងមានពិត ដីមិនមាន ទឹកមិនមាន ភ្លើងមិនមាន ខ្យល់មិនមាន អាកាសានញ្ចាយនៈ មិនមាន វិញ្ញាណញ្ចាយតនៈមិនមាន អាកិញ្ចញ្ញាយតនៈមិនមាន នេវសញ្ញានាសញ្ញាយតនៈមិនមាន លោកនេះមិនមាន លោក ខាងមុខមិនមាន ព្រះចន្ទ និងព្រះអាទិត្យទាំងពីរក៏មិនមាន ក្នុង ព្រះនិព្វានណា ម្នាលភិក្ខុទាំងឡាយ តថាគត ពោលព្រះនិព្វាន នោះថា មិនមានដំណើរមក មិនមានដំណើរទៅ មិនមានការតាំង នៅ មិនមានការច្យុតិ មិនមានការកើត មិនមានទីជាទីតាំង មិនប្រព្រឹត្តទៅ មិនមានអារម្មណ៍ ព្រះនិព្វាននោះ ជាទីបំផុត នៃទុក្ខតែម្យ៉ាង ។ សូត្រទី ១ ។ ៥